ការដោះស្រាយភាពថប់បារម្ភ

Hopeless

សេចក្តីណែនាំ

តើលោកអ្នកមកខ្លួនឯងថា ខ្លួនឯងកំពុងមានអារម្មណ៍តប់ប្រមល់ អន្ទះអន្ទែង និងអស់កម្លាំងមែនទេ?​ តើការថប់បារម្ភបានក្លាយជាទម្លាប់ប្រចាំថ្ងៃរបស់លោកអ្នកមែនទេ? ប្រសិនបើអារម្មណ៍នោះ ជាការដែលលោកអ្នកកំពុងប្រឈមមុខមែន ខ្ញុំចង់ប្រាប់ដល់លោកអ្នកថា មានតែវិធីដែលអាចជួយដល់លោកអ្នក អោយចាកចេញពីស្ថានភាពនេះបាន។


ជារៀងរាល់ថ្ងៃយើងកំពុងប្រឈមមុខនឹងការលំបាកមួយចំនួន ខណៈពេលដែលយើងកំពុងរស់នៅក្នុងពិភពលោកនេះ។ ជាច្រើនដង យើងមិនអាចគ្រប់គ្រងស្ថានភាពនោះបាន ហើយយើងមានអារម្មណ៍អស់សង្ឃឹម និងគ្មានសេចក្តីសុខសាន្តនៅក្នុងស្ថានភាពនោះ។​

ចូរកុំអស់សង្ឃឹម ប្រសិនបើរឿងនោះកើតឡើងចំពោះលោកអ្នកមែន ប្រសិនបើលោកអ្នកជួបប្រទះស្ថានភាពបែបនោះញឹកញាប់ ឬជារៀងរាល់ថ្ងៃ នោះពិតណាស់លោកអ្នកត្រូវការជំនួយ។ លោកអ្នកគួរថ្វាយរាល់ទាំងបន្ទុកនោះដល់ព្រះជាម្ចាស់ ពីព្រោះព្រះអង្គទ្រង់ជ្រាបពីស្ថានភាព និងទុក្ខលំបាករបស់លោកអ្នក ហើយអាចជួយលោកអ្នកបាន...


ព្រះយេស៊ូវគ្រីស្ទទ្រង់អាចជួយលោកអ្នកបាន​។ ទាំងនេះគឺជាចំណុចមួយចំនួនដែលជួយដល់លោកអ្នក អំពីរបៀបដែលលោកអ្នកអាចទុកចិត្តដល់ព្រះជាម្ចាស់បាន។


ថ្វាយការថប់បារម្ភរបស់លោកអ្នកដល់ព្រះ

នៅពេលដែលអំពើបាបបានចូលមកក្នុងលោកិយនេះ ព្រះជាម្ចាស់ទ្រង់ជ្រាបថា ជីវិតរបស់មនុស្សនឹងមិនងាយស្រួលនោះទេ។ ប៉ុន្តែទ្រង់បានប្រទានការសន្យាថា ទ្រង់នឹងមិនធ្វើឱ្យចូលក្នុងស្ថានភាពដ៏អាក្រក់លើសពីកម្លាំងរបស់យើងឡើយ។ បើយើងទុកចិត្តដល់ទ្រង់ នោះទ្រង់នឹងប្រទានសេចក្តីសុខសាន្តដល់យើង។

ភីលីព ៤:៦-៧ កុំ​ឲ្យ​ខ្វល់‌ខ្វាយ​អ្វី​ឡើយ ចូរ​ទូល​ដល់​ព្រះ ឲ្យ​ជ្រាប​ពី​សេចក្ដី​សំណូម​របស់​អ្នក​រាល់​គ្នា​ក្នុង​គ្រប់​ការ​ទាំង​អស់ ដោយ​សេចក្ដី​អធិស្ឋាន នឹង​ពាក្យ​ទូល​អង្វរ ទាំង​ពោល​ពាក្យ​អរ​ព្រះ‌គុណ​ផង យ៉ាង​នោះ សេចក្ដី​សុខ‌សាន្ត​របស់​ព្រះ ដែល​ហួស​លើស​ពី​អស់​ទាំង​គំនិត នឹង​ជួយ​ការ‌ពារ​ចិត្ត ហើយ​នឹង​គំនិត​របស់​អ្នក​រាល់​គ្នា ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ។

 

១ ពេត្រុស ៥:៧ ហើយ​ចូរ​ផ្ទេរ​គ្រប់​ទាំង​សេចក្ដី​ទុក្ខ​ព្រួយ​របស់​អ្នក​រាល់​គ្នា​ទៅ​លើ​ទ្រង់ ដ្បិត​ទ្រង់​តែង​យក​ព្រះ‌ទ័យ​ទុក​ដាក់​នឹង​អ្នក​រាល់​គ្នា។


ព្រះទ្រង់គង់ជាមួយនឹងលោកអ្នកជានិច្ច

នៅពេលដែលលោកអ្នកមានបញ្ហានៅក្នុងជីវិត ចូរនឹកចាំពីសេចក្តីសន្យារបស់ព្រះដែលទ្រង់បានមានព្រះបន្ទូលនៅក្នុងព្រះគម្ពីរ។ ខគម្ពីរទាំងនោះនឹងរំលឹកដល់លោកអ្នកថា លោកអ្នកត្រូវតែជឿទុកចិត្តដល់ទ្រង់។ មិនថាលោកអ្នកឆ្លងកាត់ស្ថានភាពបែបណានោះទេ ព្រះជាម្ចាស់នឹងថែរក្សា និងមើលថែលោកអ្នកជានិច្ច។
ទំនុកតម្កើង ៥៥:២២ ចូរ​ផ្ទេរ​បន្ទុក​របស់​អ្នក​ទៅ​លើ​ព្រះ‌យេហូវ៉ា នោះ​ទ្រង់​នឹង​ជួយ​ទប់‌ទល់​អ្នក ទ្រង់​មិន​ព្រម​ឲ្យ​មនុស្ស​សុចរិត​ត្រូវ​រង្គើ​ឡើយ។

សុភាសិត ៣:៥-៦ ចូរ​ទី​ពឹង​ដល់​ព្រះ‌យេហូវ៉ា​ឲ្យ​អស់​អំពី​ចិត្ត កុំ​ឲ្យ​ពឹង​ផ្អែក​លើ​យោបល់​របស់​ខ្លួន​ឡើយ ត្រូវ​ឲ្យ​ទទួល​ស្គាល់​ទ្រង់​នៅ​គ្រប់​ទាំង​ផ្លូវ​ឯង​ចុះ នោះ​ទ្រង់​នឹង​ដំរង់​អស់​ទាំង​ផ្លូវ​ច្រក​របស់​ឯង។

ព្រះជាម្ចាស់ទ្រង់ក៏បានសន្យាដែលថា ទ្រង់នឹងប្រទានការកំសាន្តចិត្តដល់យើងផងដែរ។ ពេលដែលចិត្តរបស់លោកអ្នកច្របូកច្របល់ នោះចូរអធិស្ឋានទៅកាន់ព្រះជាម្ចាស់ដើម្បីអោយដួងចិត្តរបស់យើងបានបំពេញដោយសេចក្តីសុខសាន្ត​ អំណរដែលព្រះជាម្ចាស់បានសន្យានឹងបំពេញអោយ។ ដោយសារទ្រង់បានសន្យាថា គ្រប់​ការ​ទាំង​អស់​ផ្សំ​គ្នា សំរាប់​សេចក្ដី​ល្អ​ដល់​ពួក​អ្នក​ដែល​ស្រឡាញ់​ព្រះ គឺ​ដល់​ពួក​អ្នក​ដែល​ទ្រង់​ហៅ​មក តាម​ព្រះ‌ដំរិះ​ទ្រង់។​


សេចក្តីអធិស្ឋាន

ឳព្រះវរបិតាដែលគង់នៅស្ថានសួគ៌ដ៏ខ្ពស់បំផុតអោយ ទូលបង្គំមានខ្វល់ខ្វាយ និងពោរពេញដោយភាពភ័យខ្លាច។ ទូលបង្គំបានព្យាយាមព្យាដោះស្រាយវាដោយខ្លួនឯង ប៉ុន្តែវាមិនអាចជួយទូលបង្គំបានទេ។ សូម​ប៉ះពាល់ទូលបង្គំ​ដោយព្រះវត្តមានរបស់ទ្រង់ ហើយ​ជួយ​អោយដួងចិត្តរបស់ទូលបង្គំបានពេញដោយសេចក្តីសុខសាន្ត។ ទូលបង្គំដឹងថា ព្រះអង្គស្រលាញ់ទូលបង្គំ ហើយជ្រាបពីបញ្ហារបស់ទូលបង្គំ។ ទូលបង្គំសូមអធិស្ឋាននៅក្នុងព្រះនាម ព្រះយេស៊ូវគ្រីស្ទ អាមែន។​