ការអធិស្ឋានសម្រាប់ទំនាក់ទំនងដ៏រឹងមាំ

សេចក្តីណែនាំ
តើទំនាក់ទំនងរបស់លោកអ្នក ជាមួយនឹងដៃគូរកំពុងដំណើរការមិនល្អមែនទេ? ហើយលោកអ្នកមានអារម្មណ៍ថាទំនាក់ទំនងរបស់លោកអ្នកមិនរឹងមាំគ្រប់គ្រាន់? ហើយលោកអ្នកមិនដឹងពីរបៀបដើម្បីកសាងទំនាក់ទំនងរបស់លោកអ្នកឱ្យកាន់តែរឹងមាំ និងរស់នៅប្រកបដោយសុភមង្គលជាមួយដៃគូរបស់លោកអ្នក ………
មួយរយៈមុន មានស្ត្រីម្នាក់បានសុំឱ្យខ្ញុំអធិស្ឋានអោយ និងក្រុមគ្រួសាររបស់នាង។ ខ្ញុំបានសួរថា តើខ្ញុំគួរអធិស្ឋានសម្រាប់ព្រះពរប្រចាំថ្ងៃ ឬតើមានអ្វីពិសេសដែលខ្ញុំគួរអធិស្ឋានអោយឬទេ? បន្ទាប់មក នាងបានប្រាប់ថា នាង និងដៃគូរមានការបញ្ហានៅក្នុងទំនាក់ទំនងរបស់ពួកគេ។ ពួកគេមានបញ្ហាជាច្រើន ហើយប្រកែកគ្នាជាច្រើន។ ពួកគេមិនសប្បាយចិត្តនឹងគ្នាទេ។ នាងក៏បានចែករំលែកថា ពួកគេក៏ស្រលាញ់គ្នា ហើយក៏បានរៀបការដែរ។ ប៉ុន្តែពេលនេះពួកគេមិនដូចមុនឡើយ។ ហើយនាងចង់រក្សាទំនាក់ទំនងនេះព្រោះពួកគេមានកូនឥឡូវនេះ។ ប៉ុន្មាននាទីក្រោយមក ខ្ញុំបានសួរនាងថា តើនាង និងដៃគូរបស់នាងមានទម្លាប់អធិស្ឋានជាមួយគ្នាដែរឬទេ? នាងឆ្លើយថា ទេ!
បន្ទាប់ពីការនិយាយរឿងទាំងអស់ហើយ ខ្ញុំក៏បានស្នើទៅកាន់នាងថា ចាប់ពីថ្ងៃនេះទៅ អ្នកទាំងពីរជ្រើសរើសពេលវេលាណាមួយក្នុងមួយថ្ងៃ ដើម្បីអង្គុយចុះនៅចំពោះព្រះ ហើយអធិស្ឋាន។ ប៉ុន្មានថ្ងៃក្រោយមក ខ្ញុំបានជួបនាងជាមួយនឹងប្តីរបស់នាង។ ពួកគេទាំងពីរមើលទៅសប្បាយរីករាយខ្លាំងណាស់។ ពួកគេចាប់ផ្តើមនិយាយអរគុណខ្ញុំ ដូច្នេះខ្ញុំក៏បានសួរអំពីមូលហេតុ។ ប៉ុន្តែក្នុងចិត្តខ្ញុំដឹងពីហេតុផល ប៉ុន្តែខ្ញុំចង់ស្តាប់ពួកគេ ដូច្នេះពួកគេគួរតែដឹងថាតើមានសារៈសំខាន់ប៉ុណ្ណា នៅក្នុងអធិស្ឋានជាមួយគ្នា។
ពួកគេទាំងពីរនាក់បានថ្លែងទីបន្ទាល់ថា បន្ទាប់ពីទទួលដំបូន្មានរបស់ខ្ញុំ ពួកគេទាំងពីរនាក់បានចាប់ផ្តើមអធិស្ឋានជារៀងរាល់ថ្ងៃជាមួយគ្នា ។ ពេលនេះលែងមានការប្រយុទ្ធគ្នារវាងពួកគេទាំងពីរទៀតហើយ ហើយឥឡូវពួកគេសប្បាយចិត្តខ្លាំងណាស់។
ប៉ុន្តែតើមានអ្វីកើតឡើង? ហេតុអ្វីបានជាមានការប្រយុទ្ធគ្នានោះបានឈប់យ៉ាងឆាប់រហ័សបែបនេះ?
ដោយសារតែមានហេតុផលដ៏សាមញ្ញមួយ…. តាមរយៈការណែនាំអំពីការអធិស្ឋាននៅក្នុងទំនាក់ទំនងគ្រួសាររបស់ពួកគេ ពួកគេបានបើកចំហរដួងចិត្ត ហើយព្រះជាម្ចាស់អាចធ្វើការក្នុងជីវិតរបស់ពួកគេតាមរបៀបប្រសើរជាងមុន។ វាគួរឱ្យចាប់អារម្មណ៍ ដោយសារតែពេលដែលពួកគេអនុញ្ញាតឱ្យព្រះជាម្ចាស់ធ្វើការក្នុងទំនាក់ទំនងរបស់ពួកគេ ពួកគេកាន់តែរឹងមាំ។ ព្រះគម្ពីរសាស្ដា ៤:១២ « ហើយបើមានខ្មាំងណាមក ដែលមានកំឡាំងជាង នោះ២នាក់នឹងអាចទប់ទល់បាន ឯពួរ៣ធ្លុងមិនងាយដាច់ទេ»។
គូស្នេហ៍មួយគូនេះកាន់តែមានកម្លាំងខ្លាំងឡើង ហើយពួកគេយកឈ្នះនូវការលំបាករបស់ពួកគេ។ នេះក៏ត្រូវបានគេស្គាល់ផងដែរថា ជាទំនាក់ទំនងនៃមនុស្សបីនាក់ដែលមាន ប្រពន្ធ ប្តី និងព្រះជាម្ចាស់។ នេះគឺជាចំណងដែលមិនអាចបំបែកបាន។ ការអធិស្ឋានគឺជាមូលដ្ឋាន សម្រាប់ការមិនធ្លាក់ចូលទៅក្នុងសេចក្តីល្បួងនៅក្នុងទំនាក់ទំនង។ ប្រសិនបើយើងចង់បានទំនាក់ទំនងដ៏រឹងមាំជាមួយដៃគូរបស់យើង យើងត្រូវកសាងទំនាក់ទំនងនោះ ដោយការអធិស្ឋានដ៏រឹងមាំជាមួយព្រះជាម្ចាស់។
ការអធិស្ឋាន
ឳព្រះវរបិតានៃយើងខ្ញុំដែលគង់នៅស្ថានសួគ៌អើយ សូមអរព្រះគុណទ្រង់បានប្រទាននូវសេចក្តីសុខសាន្តដ៏ពិត។ សូមជួយឲ្យទំនាក់ទំនងគ្រួសាររបស់យើងខ្ញុំមានរឹងមាំឡើងនៅក្នុងព្រះអង្គ នៅពេលដែលយើងខ្ញុំមានបញ្ហា។ សូមជួយឲ្យយើងខ្ញុំបានកសាងស្ពាននៃអ្នកដទៃទៀតជាមួយព្រះអង្គ។ សូមប្រទានដល់ទូលបង្គំនូវប្រាជ្ញា សេចក្តីស្រាលាញ់ ជាហេតុដែលធ្វើអោយទូលបង្គំអាចរក្សាទំនាក់ទំនងជាមួយគ្រួសារទូលបង្គំបានល្អប្រសើរ។ ទូលបង្គំអធិស្ឋាននៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ។ អាមែន។