បើខ្ញុំធ្វើខុសចំពោះនរណាម្នាក់ តើខ្ញុំអាចទទួលការអត់ទោសពីគេដែរឬទេ?

សេចក្តីផ្តើម
យើងទាំងអស់គ្នាសុទ្ធតែដឹងហើយថា តើយើងមានអារម្មណ៍យ៉ាងណា នៅពេលដែលយើងដើរសុខៗតាមផ្លូវស្រាប់តែឃើញមនុស្សម្នាក់ ដែលយើងធ្លាប់ធ្វើអោយគេឈឺចាប់។ យើងពិតជាមិនចង់ជួបពួកគេទេ ហើយនៅពេលនោះប្រហែលជាយើងគេចចេញពីពួកគេថែមទៀតផង។ ការពិតទៅ នៅពេលដែលយើងធ្វើខុសចំពោះនរណាម្នាក់ វាធ្វើអោយទំនាក់ទំនងរបស់ពួកយើងបានត្រូវបំផ្លាញ។ តើយើងត្រូវធ្វើយ៉ាងណាដើម្បីជួសជុលស្ថានភាពនោះ? អរព្រះគុណព្រះ ដែលទ្រង់បានប្រទានព្រះបន្ទូលដ៏អស្ចារ្យរបស់ទ្រង់ជាប្រាជ្ញា ដើម្បីជួយដល់យើង។
១. វាពិបាកនៅក្នុងបិទបាំងកំហុស និងអំពើបាបរបស់យើង
យើងអាចរស់នៅក្នុងជីវិតដែលស្ងប់សុខដោយដើរចេញពីមនុស្សដែលយើងបានធ្វើខុសបាន។ យើងប្រហែលជាមានអារម្មណ៍ថា យើងមិនអាចទទួលយកកំហុសរបស់យើងបានទេ។ បើយើងរស់នៅក្នុងជីវិតបែបនោះ នោះយើងប្រឆាំងជាមួយនឹងកិច្ចការរបស់ព្រះជាម្ចាស់ហើយ។
នៅក្នុងព្រះគម្ពីរ ១ពេត្រុស ៥:៦ ដូច្នេះ ចូរឲ្យអ្នករាល់គ្នាបន្ទាបខ្លួន នៅក្រោមព្រះហស្តដ៏ពូកែរបស់ព្រះចុះ ដើម្បីឲ្យទ្រង់បានដំកើងអ្នករាល់គ្នាឡើង នៅវេលាកំណត់។
២. សេចក្តីពិតនោះគឺថា យើងសុទ្ធតែមានកំហុស ហើយធ្វើអោយអ្នកដទៃឈឺចាប់
ព្រះគម្ពីរទំនុកដំកើង ១៤:៣ បានចែងថា៖ តែគ្រប់គ្នាបានវង្វេងចេញ បានត្រឡប់ទៅជាស្មោកគ្រោកទាំងអស់គ្មានអ្នកណាមួយដែលប្រព្រឹត្តល្អឡើយសូម្បីតែ១ក៏គ្មានផង។
ព្រះគម្ពីររ៉ូម ៣:២៣ ពីព្រោះគ្រប់គ្នាបានធ្វើបាប ហើយខ្វះមិនដល់សិរីល្អនៃព្រះ។
យើងត្រូវតែទទួលស្គាល់ថា យើងទាំងអស់គ្នាបានខូច ដោយព្រោះអំពើបាប ការរៀនសុំអោយអ្នកដទៃបានអត់ទោសដល់យើង ជាអ្វីដែលយើងត្រូវធ្វើ។
៣. ការសុំការអភ័យទោសបើកទ្វារទៅរកសេចក្ដីមេត្តាករុណា
ពេលយើងសុំការអភ័យទោសពីអ្នកដទៃ យើងកំពុងបើកទ្វារដល់ការផ្សះផ្សា និងសេចក្ដីមេត្តាករុណា។
ព្រះគម្ពីរសុភាសិត ២៨:១៣ បានចែងថា៖ អ្នកណាដែលគ្រប់បាំងការរំលងរបស់ខ្លួន នោះនឹងមិនចំរើនឡើងទេ តែអ្នកណាដែលលន់តួ ហើយលះបង់អំពើនោះ នឹងប្រទះបានសេចក្តីមេត្តាករុណាវិញ។
យើងមិនអាចបង្ខំអោយនរណាម្នាក់អត់ទោសឱ្យយើងនោះទេ ប៉ុន្តែយើងត្រូវបន្ទាបខ្លួន ហើយស្នើរសុំ។
៤. ពេលយើងប្រព្រឹត្តខុសចំពោះអ្នកដ៏ទៃ យើងក៏ប្រព្រឹត្តខុសចំពោះព្រះដែរ
យើងក៏ត្រូវទូលសុំដល់ព្រះអោយបានអត់ទោសអោយយើងដែរ។
ព្រះគម្ពីរ ទំនុកដំកើង ៣២:៥ ទូលបង្គំបានរ៉ាប់ទទួលអំពើបាបរបស់ទូលបង្គំនៅចំពោះទ្រង់ ឥតលាក់ការទុច្ចរិតរបស់ទូលបង្គំទុកឡើយ ទូលបង្គំបាននិយាយថា ទូលបង្គំនឹងលន់តួអស់ទាំងការរំលងរបស់ទូលបង្គំដល់ព្រះយេហូវ៉ា ឯទ្រង់ក៏បានអត់ទោសចំពោះអំពើបាបនៃទូលបង្គំទៅ។
ព្រះជាម្ចាស់ទ្រង់អត់ទោសដល់យើងយ៉ាងពេញលេញ ដោយសារព្រះយេស៊ូវគ្រីស្ទដែលទ្រង់បានសុគតនៅលើឈើឆ្កាងដោយព្រោះបាបយើង យើងអាចទុកចិត្តទ្រង់បានដោយនិយាយថា៖
បើយើងលន់តួបាបវិញ នោះទ្រង់មានព្រះហឫទ័យស្មោះត្រង់ ហើយសុចរិត ប្រយោជន៍នឹងអត់ទោសបាបឲ្យយើង ហើយនិងសំអាតយើង ពីគ្រប់អំពើទុច្ចរិតទាំងអស់ផង។