ការលែងលះ (ខ្ញុំមានអារម្មណ៍ខឹង ខ្មាស់អៀន និង ឯកា)

តើលោកអ្នកមានអារម្មណ៍ថាឯកា និងខ្មាស់អៀនព្រោះតែការលែងលះមែនទេ? ប្រសិនជាអ្នកមានអារម្មណ៍បែបនេះ ចូរចងចាំថា នេះមិនមែនជាដំណោះស្រាយនៃបញ្ហាទេ ថ្ងៃនេះខណៈពេលដែលលោកអ្នកចាប់ផ្តើមអាន លោកអ្នកអាចនឹងខ្មាស់អៀន ព្រមទាំងមានអារម្មណ៍អាម៉ាស់ វិប្បដិសារី បរាជ័យ និង ឯកា។
លើសពីនេះទៅទៀត ប្រហែលជាថ្ងៃនេះលោកអ្នកកំពុងតែអោបក្រសោបជាមួយនឹងការឈឺចាប់ម្នាក់ឯង គ្មាននរណាដឹងឡើយ។ ព្រោះលោកអ្នកកំពុងប្រឈមមុខនឹងការអៀនខ្មាស់ ភាពភ័យខ្លាច ដែលលោកអ្នកមិនមែនជាអ្នកខុស ក៏ប៉ុន្តែត្រូវទទួលការដាក់ទណ្ឌកម្មចំពោះអំពើខុសរបស់អ្នកដ៏ទៃ និងអំពើបាបរបស់ពួកគេទៅវិញ។ អារម្មណ៍នៃការស្តីបន្ទោសតែងតែលេចឡើងក្នុងគំនិតរបស់លោកអ្នកជានិច្ច និងការឈឺចាប់ដែលលោកអ្នកមានជារៀងរាល់ថ្ងៃ។
ប្រាកដណាស់ ខ្ញុំកំពុងនិយាយអំពីការលែងលះ ការលែងលះដែលមិនមែនជាកំហុសរបស់លោកអ្នក ប៉ុន្តែនៅទីបញ្ចប់លោកអ្នកត្រូវបានទទួលរងនូវភាពឈឺចាប់ ការមើលងាយចំពោះអ្វីដែរលោកអ្នកមិនបានធ្វើ ហើយលោកអ្នកបានក្លាយជាអ្នកខុសទៅវិញ។ គ្រប់យ៉ាងជាកំហុសទាំងស្រុងរបស់អតីតប្តីរបស់លោកអ្នក។ ពីព្រោះលោកអ្នកបានព្យាយាមខ្លាំងណាស់ ដើម្បីរក្សាទំនាក់ទំនងគ្រួសារអោយបានល្អ។
ក៏ប៉ុន្តែសំណួរនោះ គឺហេតុអ្វីបានជាអ្នកស្ថិតក្នុងស្ថានភាពបែបនេះ? នេះជាសំណួរដែលលោកអ្នកត្រូវសួរខ្លួនឯង នៅថ្ងៃនេះហើយស្វែងរកនូវចម្លើយ។ តើលោកអ្នកបានលែងលះប្តីដោយស្ម័គ្រចេញអំពីចិត្តខ្លួនឯង រឺ គាត់ជាអ្នកលែងលះលោកអ្នក ? តើលោកអ្នកធ្លាប់គិតពីមុនទេថា នឹងត្រូវលែងលះគាត់ក្រោយពេលរៀបការ?
ប្រាកដណាស់ គ្មានមនុស្សស្រីណាគិតពីរឿងលែងលះគ្នាក្រោយពេលរៀបការឡើយ។ មនុស្សស្រីគ្រប់រូបសុទ្ធសឹងតែព្យាយាមរក្សាទំនាក់ទំនងនេះអោយបានល្អបំផុត ហើយលោកអ្នកបានធ្វើវាហើយ។
ប៉ុន្តែប្រសិនបើលោកអ្នកបានធ្លាក់ចូលក្នុងស្ថានភាពបែបនេះហើយ ចូរកុំអស់សង្ឃឹម ព្រោះខ្ញុំមានដំណឹងល្អមួយសម្រាប់លោកអ្នក។ ប្រហែលជាមនុស្សគ្រប់គ្នាបានផ្លាស់ប្តូរនៅពេលនេះ ប៉ុន្តែខ្ញុំចង់ប្រាប់លោកអ្នកថា ព្រះជាម្ចាស់នៅតែស្រឡាញ់អ្នកមិនដែលប្រែប្រួលឡើយ ហើយព្រះអង្គបានជ្រាបពីទុក្ខកង្វល់របស់លោកអ្នក ហើយទ្រង់តែងតែថែរក្សាលោកអ្នក។
ហើយរាល់ទាំងការខ្មាស់អៀនដែលលោកអ្នកកំពុងមាននឹងត្រូវបញ្ចប់។ ព្រះអង្គមិនសព្វព្រះហឬទ័យនឹងនឹងការលែងលះទេ ហើយទ្រង់ក៏មិនពេញចិត្តអ្នកដែលជិះជាន់ដូចគ្នា។ ប្រសិនបើលោកអ្នកនៅតែមានអារម្មណ៍ស្តាយក្រោយ ហើយពិបាក ប៉ុន្តែបច្ចុប្បន្នលោកអ្នកបានបញ្ចប់នូវទំនាក់ទំនងនោះហើយ លោកអ្នកអាចសុំការអត់ទោសពីព្រះអង្គបាន។
ពីព្រោះសេចក្តីមេត្តាករុណារបស់ព្រះអង្គ គឺតែងតែមានចំពោះលោកអ្នក។ ហើយព្រះអង្គទ្រង់អត់ទោសដល់លោកអ្នកជានិច្ច។
ព្រះគុណរបស់ព្រះជាម្ចាស់ធំជាងកំហុសរបស់យើង ព្រះអង្គទ្រង់មានផែនការដ៏ល្អសម្រាប់ជីវិតរបស់លោកអ្នក ហើយអ្វីដែលលោកអ្នកជួបអាចជាផ្នែកមួយនៃផែនការដ៏អស្ចារ្យរបស់ព្រះ។ ហើយព្រះអង្គមានអំណាចក្នុងការដកចេញនូវ អារម្មណ៍ខឹង ខ្មាស់អៀន ភាពឯកា ដែលលោកអ្នកកំពុងប្រឈមមុខដោយសារ ស្ថានភាពនៃជីវិតរបស់លោកអ្នក។ ព្រះអង្គចង់ស្តារជីវិតរបស់លោកអ្នកឡើងវិញ ពីព្រោះទ្រង់ស្រឡាញ់ ព្រមទាំងយកព្រះទ័យទុកដាក់ និង ថែរក្សាលោកអ្នក។
ដូច្នេះ សូមអធិស្ឋានទៅកាន់ព្រះឥឡូវនេះ ព្រមទាំងថ្វាយរាល់បន្ទុក បញ្ហា ការខ្មាសអៀន ភាពភ័យខ្លាច និង អារម្មណ៍ឯកាទៅកាន់ទ្រង់ ហើយទុកចិត្ត និងមានជំនឿថា ទ្រង់មិនបោះបង់លោកអ្នកឡើយ ព្រះអង្គនឹងជួយលោកអ្នក។ ប្រសិនបើលោកអ្នកគិតថា លោកអ្នកចង់សម្រេចចិត្ត ជឿ ហើយថ្វាយជីវិតរបស់លោកអ្នកទៅកាន់ព្រះអង្គ ដើម្បីអោយទ្រង់ដឹកនាំផ្លូវលោកអ្នកចាប់ពីថ្ងៃនេះ សូមអធិស្ឋានតាមលំនាំអធិស្ឋាននៅខាងក្រោមនេះ។
សេចក្តីអធិស្ឋាន
ខ្ញុំសូមអរព្រះគុណព្រះអម្ចាស់ ដែលទ្រង់មិនដែលភ្លេចទូលបង្គំឡើយ។ ថ្ងៃនេះ ពេលនេះទូលបង្គំកំពុងប្រឈមមុខនឹងស្ថានភាពដ៏លំបាកក្នុងជីវិត ព្រះអង្គបានឹកចាំពីទូលបង្គំ ព្រមទាំងប្រទាននូវក្តីស្រឡាញ់មកកាន់ទូលបង្គំ ជាមួយព្រះបន្ទូលរបស់ទ្រង់ ពីថ្ងៃនេះតទៅ ទូលបង្គំជឿ ហើយទុកចិត្តទ្រង់ ទូលបង្គំសូមថ្វាយជីវិតរបស់ទូលបង្គំដល់ព្រះអង្គ សូមទ្រង់បានដឹកនាំ និងធ្វើតាមព្រះហឫទ័យរបស់ទ្រង់ ចាប់ពីថ្ងៃនេះតទៅ ក្នុងព្រះនាមព្រះយេស៊ូគ្រីស្ទ។ អាមែន។