ពង្រឹងចំណងអាពាហ៍ពិពាហ៍

Hopeless

អាពាហ៍ពិពាហ៍គឺជាទំនាក់ទំនងដំបូងបំផុត ដែលព្រះជាម្ចាស់បានបង្កើតនៅក្នុងពិភពលោកនេះ។ នៅពេលដែល​ព្រះជាម្ចាស់​បង្កើត​អ័ដាម ​ព្រះយេហូវ៉ា​ដ៏​ជា​ព្រះ​ទ្រង់​មាន​ព្រះបន្ទូល​ថា ដែល​មនុស្ស​នេះ​នៅ​តែ​ម្នាក់​ឯង នោះ​មិន​ស្រួល​ទេ។  ដូច្នេះ ព្រះជាម្ចាស់​បាន​បង្កើត​អេវ៉ា​សម្រាប់​ជាជំនួយដល់អ័ដាម ដើម្បីអោយនាង​អាច​ធ្វើ​ជា​ជំនួយ និង​ជា​ដៃគូ​របស់​គាត់។ នេះគឺជាទំនាក់ទំនងដ៏បរិសុទ្ធ និងរឹងមាំ។


ប៉ុន្តែ​ដូច​ជា​ទំនាក់ទំនង​ផ្សេង​ទៀត​ដែរ ទំនាក់ទំនង​អាពាហ៍ពិពាហ៍តែងតែ​មាន​ការ​ឡើង​ចុះ​។ តើ​មាន​ពេល​មួយ​ដែលលោក​អ្នក​គិត​ថា ​អាពាហ៍ពិពាហ៍​ពិបាក​ជាង​ការ​រំពឹង​ទុក ឬ​ពិបាក​ជាង​ការ​ចង់​បានរបស់លោកអ្នក​ដែរ​ឬ​ទេ?

 

នេះជាអ្វីដែលត្រូវយើងត្រូវចាំ៖ ការនោះវាមិនមែនជាបញ្ហាទេ បញ្ហាស្ថិតនៅលើរបៀបដែលលោកអ្នកដោះស្រាយជាមួយវា។ លោកអ្នក​ប្រហែល​ជា​កំពុង​ធ្វើ​ខុស​ដោយ​ការ​ពិភាក្សា​អំពី​បញ្ហា​មូលដ្ឋាន​ខ្លាំង​ពេក រហូត​ធ្វើ​ឱ្យ​រឿងនោះ​កាន់តែ​លំបាក។ ប្រហែលជាមុខរបររបស់លោកអ្នកកំពុងកាន់កាប់ជីវិតរបស់លោកអ្នក។ ហើយលោកអ្នកពិបាកក្នុងរកពេល សម្រាប់គ្រួសាររបស់លោកអ្នក ប្រហែលជាលោកអ្នកមានបញ្ហាជាមួយការនឹងការទុកចិត្ត លោកអ្នកធុញទ្រាន់នឹងការនិយាយកុហក​ បោកប្រាស់ ហើយលោកអ្នកគិតថាលោកអ្នកកំពុងព្យាយាមរក្សាទំនាក់ទំនងនេះដោយខ្លួនឯង ប៉ុន្តែនៅតែគ្មានអ្វីប្រសើរឡើង។

 

ខ្ញុំចង់ប្រាប់ទៅកាន់លោកអ្នកថា មានដំណោះស្រាយសម្រាប់បញ្ហាទាំងអស់នេះ។ ព្រះគម្ពីរ​ទំនុកដំកើង និងក័ណ្ឌគម្ពីរដំណឹងល្អបានបង្រៀនយើងអំពីរបៀប និងជំហាន ការការអនុវត្តដែលលោកអ្នកអាចធ្វើតាមក្នុងជីវិតប្រចាំថ្ងៃរបស់លោកអ្នក នឹងជួយដល់លោកអ្នកអោយបង្កើតនូវទំនាក់ទំនងរឹងមាំជាមួយនឹងគ្រួសាររបស់លោកអ្នកបាន។

 

បើលោកអ្នកមានបញ្ហាក្នុងជីវិតអាពាហ៍ពិពាហ៍ ហើយខ្វះការទុកចិត្តគ្នាទៅវិញទៅមក ឬក៏មានការកុហក ឬមានបញ្ហាផ្សេងទៀតនៅក្នុងទំនាក់ទំនងអាពាហ៍ពិពាហ៍របស់លោកអ្នក សូមលោកអ្នកបានមើលនូវខព្រះគម្ពីរខាងក្រោមនេះ៖


ព្រះគម្ពីរអេភេសូ ៤:២-៣ ព្រម​ទាំង​មាន​ចិត្ត​សុភាព ហើយ​ស្លូតបូត​គ្រប់​ជំពូក​ទាំង​អត់ធ្មត់ ហើយ​ទ្រាំ​ទ្រ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ស្រឡាញ់ ហើយ​ខំ​ប្រឹង​រក្សា​សេចក្តី​រួបរួម​គ្នា​របស់​ព្រះវិញ្ញាណ ដោយ​សេចក្តី​មេត្រី ទុក​ជា​ចំណង​ផង។


ការចេះសម្រុះសម្រួល

ការចេះសម្រុះសម្រួលគ្នា គឺជាមូលដ្ឋាននៃអាពាហ៍ពិពាហ៍។ ទំនាក់ទំនងអាពាហ៍ពិពាហ៍កាន់តែរឹងមាំឡើង និងមានភាពស្រស់ស្អាត នៅពេលដែលោកអ្នកយល់ពីអារម្មណ៍ទាំងនោះ និងអាម្មណ៍របស់ដៃគូ ហើយចេះទ្រាំទ្រនូវភាពខ្វះខាត និងភាពទន់ខ្សោយរបស់គ្នាទៅវិញទៅមក។ កុំគិតថាអ្នកដ៏ទៃនឹងអាចយល់ពីលោកអ្នកបានគ្រប់ពេល​ ប៉ុន្តែលោកអ្នកត្រូវព្យាយាមស្វែងយល់ពីខ្លួនឯង។​ 

 

សេចក្តីស្រលាញ់ជាអត្ថិភាព

១កូរិនថូស ១៣:៤-៥  ឯ​សេចក្តី​ស្រឡាញ់​តែង​តែ​អត់ធ្មត់ ហើយ​ក៏​សប្បុរស សេចក្តី​ស្រឡាញ់​មិន​ចេះ​ឈ្នានីស មិន​ចេះ​អួត​ខ្លួន ក៏​មិន​ដែល​មាន​ចិត្ត​ធំ​ផង មិន​ដែល​ប្រព្រឹត្ត​បែប​មិន​គួរ​សម មិន​ដែល​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន​ មិន​រហ័ស​ខឹង មិន​ប្រកាន់​ទោស។​


សេចក្តីស្រលាញ់មានសារៈសំខាន់ណាស់ នៅក្នុងជីវិតអាពាហ៍ពិពាហ៍។ ពីព្រោះបើយោងទៅតាមលក្ខណៈនៃសេចក្តីស្រលាញ់ដែលមានចែងនៅក្នុងព្រះគម្ពីរ នៅពេលដែលលោកអ្នកស្រលាញ់ដល់ដៃគូរបស់លោកអ្នក នោះមានន័យថា
លោកអ្នកកំពុងចិញ្ចឹមទំនាក់ទំនងនោះអោយបានល្អហើយ។

 

សារៈសំខាន់នៃការអធិស្ឋាន

ការ​អធិស្ឋាន ​គឺ​ជា​ធាតុ​សំខាន់​ណាស់​ក្នុង​ការ​រក្សា​ទំនាក់ទំនង​អាពាហ៍ពិពាហ៍។ ចំណុចដែលបានរៀបរាប់ខាងលើ ជាអ្វីដែលលោកអ្នកត្រូវអនុវត្ត ដើម្បីថែរក្សាទំនាក់ទំនងអាពាហ៍ពិពាហ៍អោយបានល្អ ទើបលោកអ្នកអ្នកប្រកបជាមួយព្រះ និងដៃគូរបស់លោកអ្នកបាន។ ការអធិស្ឋានរៀងរាល់ថ្ងៃ គឺដើម្បីអោយលោកអ្នកដែលធ្វើអោយលោកអ្នកកាន់តែមានក្តីស្រលាញ់ ភាពអត់ធ្មត់ និងការចេះសម្រុះសម្រួលគ្នាទៅវិញទៅមក។​