តើខ្ញុំអាចអត់ទោសដល់អ្នកដទៃដោយរបៀបណា?

ការណែនាំ

តើលោកអ្នកធ្លាប់ត្រូវបាននរណាម្នាក់ធ្វើអោយឈឺចាប់ដែរឬទេ? តើជាការខុស ឬជាអំពើអាក្រក់ដែរឬទេ បើលោកអ្នកស្វែងរកវិធីដើម្បីសងសឹកដល់ពួកគេវិញ? តើវាជាកំហុសដ៏គួរអោយភ័យខ្លាចបំផុតដែរឬទេ បើលោកអ្នកមិនអាចស្វែងរកឃើញនូវរបៀបដោះស្រាយ និងអាចបោះជំហានធ្វើដំណើរទៅមុខទៀតបាន? មានដំណឹងល្អមួយសម្រាប់លោកអ្នកនៅក្នុងការដោះស្រាយនូវកំហុសនេះបាន នោះគឺថា ព្រះទ្រង់ជ្រាបអំពីការឈឺចាប់របស់យើង និងចង់អោយយើងមានសេរីភាព។ វិធីចាកចេញតែមួយគត់ គឺអត់ទោសដល់ពួកគេ «ថាម៉េច» អ្នកយំ វាមិនអាចទៅរួចនោះទេនៅក្នុងការអត់ទោសដល់ពួកគេ ពួកគេមិនសាកសម្យទទួលបានការអត់ទោសទេ អ្វីដែលគេធ្វើចំពោះខ្ញុំគឺអាក្រក់ខ្លាំងណាស់។ ព្រះបន្ទូលរបស់ព្រះ បានបង្ហាញដល់យើងអំពីការអត់ទោស។


ទីមួយ យើងអត់ទោសដល់ពួកគេ

ពីព្រោះព្រះបានអត់ទោសដល់យើងព្រះគម្ពីរ (ទំនុកតម្កើង ១០៣:២-៣) បានចែងថា៖ «ព្រលឹងអញអើយ ចូរសរសើរដល់ព្រះយេហូវ៉ាចុះ ហើយកុំឲ្យភ្លេចបណ្តាព្រះគុណណាមួយរបស់ទ្រង់ឡើយ ដែលទ្រង់អត់ទោសចំពោះអស់ទាំងការទុច្ចរិតរបស់ឯងទ្រង់ប្រោសជំងឺទាំងប៉ុន្មានរបស់ឯងឲ្យជា»។ព្រះគម្ពីរ (ម៉ាថាយ ៦:១៤-១៥) បានចែងថា៖ «ដ្បិតបើអ្នករាល់គ្នាអត់ទោសចំពោះការរំលងច្បាប់ ដែលមនុស្សលោកប្រព្រឹត្តធ្វើ នោះព្រះវរបិតានៃអ្នក ដែលគង់នៅស្ថានសួគ៌ ទ្រង់នឹងអត់ទោសឲ្យអ្នករាល់គ្នាដែរ តែបើអ្នករាល់គ្នាមិនអត់ទោស ចំពោះការរំលងច្បាប់ឲ្យគេទេ នោះព្រះវរបិតានៃអ្នក ទ្រង់ក៏មិនអត់ទោស ចំពោះការរំលងច្បាប់ ដែលអ្នករាល់គ្នាប្រព្រឹត្តធ្វើដែរ»។
តើយើងអាចរំពឹងថានឹងទទួលបានការអត់ទោស និងសេចក្ដីមេត្ដាករុណាពីព្រះដោយរបៀបណា ប្រសិនបើយើងចេះមិនអត់ទោស?


ទីពីរ យើងទោសអត់

ព្រោះវាធ្វើអោយយើងមានសេរីភាពមនុស្សជាច្រើនគិតថា ការអត់ទោសគឺគ្រាន់តែធ្វើអោយអ្នកដទៃឈប់វិនិច្ឆ័យយើងប៉ុណ្ណោះ។ តាមពិតទៅមិនដូច្នោះទេ លទ្ធផលដ៏អស្ចារ្យនៅពេលដែលយើងអត់ទោស គឺរំដោះយើងអោយមានសេរីភាព។
ព្រះគម្ពីរ អេភេសូ ៤:៣១-៣២ បានចែងថា «ចូរខំដកគ្រប់ទាំងសេចក្តីជូរល្វីង ក្តៅក្រហាយ កំហឹង ឡូឡា ជេរប្រមាថ និងគ្រប់ទាំងសេចក្តីអាក្រក់ ចេញពីពួកអ្នករាល់គ្នាទៅចូរមានចិត្តសប្បុរសនឹងគ្នាទៅវិញទៅមក ព្រមទាំងមានចិត្តទន់សន្តោស ហើយអត់ទោសគ្នា ដូចជាព្រះទ្រង់បានអត់ទោសឲ្យអ្នករាល់គ្នា ដោយព្រះគ្រីស្ទដែរ»។ប្រសិនបើយើងមិនអត់ទោសអោយអ្នកដទៃទេ នោះមានន័យថាយើងកំពុងបៀមទុកនូវភាពជូល្វីង និងកំហឹង។ វីធីតែមួយគត់ដើម្បីរំដោះយើងអោយមានសេរីភាព នោះគឺការអត់ទោសអោយអ្នកដទៃ។


ទីបី យើងអាចអត់ទោសបាន

ពីព្រោះព្រះប្រទានកម្លាំងដល់យើងប្រហែលជាយើងគិតថា ការអត់ទោសនោះពិតជាពិបាកពេកសម្រាប់យើង។ តែជាការល្អ ដែលព្រះប្រទានកម្លាំងដល់យើងនៅក្នុងការអត់ទោស។ នៅក្នុងព្រះគម្ពីរ ភីលីព ៤:១២-១៣ បានចែងថា « មិនមែនថា ខ្ញុំបានទទួល ឬថា ខ្ញុំបានគ្រប់លក្ខណ៍ហើយនោះទេ តែខ្ញុំកំពុងតែដេញតាម សង្វាតនឹងចាប់ឲ្យបានសេចក្តី ដែលព្រះគ្រីស្ទយេស៊ូវបានចាប់ខ្ញុំឲ្យបាននោះដែរ បងប្អូនអើយ ខ្ញុំមិនរាប់ថាខ្លួនខ្ញុំចាប់បានហើយនោះទេ តែមានសេចក្តីនេះ១ គឺថា ខ្ញុំភ្លេចសេចក្តីទាំងប៉ុន្មានដែលកន្លងទៅហើយ ក៏ខំមមុលឈោងទៅឯសេចក្តីខាងមុខទៀត»។ ប្រសិនបើយើងសុំជំនួយពីព្រះ នោះទ្រង់នឹងជួយដល់យើង ដោយព្រោះទ្រង់ស្មោះត្រង់!


ទីបួន ចុងក្រោយ យើងអត់ទោស

ដោយសារយើងប្រគល់ការឈឺចាប់របស់យើងដល់ព្រះព្រះទ្រង់ជ្រាបពីការឈឺចាប់របស់យើង និងស្រលាញ់យើង។ នៅក្នុងព្រះគម្ពីរ ទំនុកដំកើង ៣៤:៤,៦ បានចែងថា «ខ្ញុំបានស្វែងរកព្រះយេហូវ៉ា ហើយទ្រង់ក៏ឆ្លើយតបមកខ្ញុំ ក៏ប្រោសឲ្យខ្ញុំរួចពីអស់ទាំងសេចក្តីភិតភ័យរបស់ខ្ញុំ ខ្ញុំ ជាមនុស្សវេទនានេះ បានអំពាវនាវទៅ នោះព្រះយេហូវ៉ាទ្រង់បានស្តាប់តាម ហើយជួយសង្គ្រោះឲ្យរួចពីសេចក្តីលំបាកទាំងប៉ុន្មានរបស់ខ្លួន»។
ព្រះគម្ពីរ រ៉ូម ១២:១៩ បានចែងថា «ឱពួកស្ងួនភ្ងាអើយ កុំឲ្យសងសឹកឡើយ ចូរថយចេញពីសេចក្តីកំហឹងទៅ ដ្បិតមានសេចក្តីចែងទុកមកថា «ព្រះអម្ចាស់ ទ្រង់មានព្រះបន្ទូលថា ការសងសឹក នោះស្រេចនឹងអញ អញនឹងសងដល់គេ»។


សេចក្តីអធិស្ឋាន

ឱព្រះអម្ចាស់អើយ ទូលបង្គំសូមអរព្រះគុណទ្រង់ ដែលទ្រង់បានអត់ទោសឱ្យទូលបង្គំ ទ្រង់ប្រទានអំណាច និងកម្លាំងដល់ទូលបង្គំ ដើម្បីអត់ទោសដល់អ្នកដែលបានធ្វើបាបដល់ទូលបង្គំ។ អាម៉ែន