ខ្ញុំឃើញអ្នក ខ្ញុំអាចជួយអ្នកបាន

តើលោកអ្នកធ្វើភ្ញាក់នៅកណ្តាលយប់ ហើយបេះដូងរបស់លោកអ្នកលោតញាប់ បែកញើស ដោយអារម្មណ៍ភ្ញាក់ផ្អើល និងច្របូកច្រល់ដែរឬទេ? តើលោកអ្នកឈានដល់ថ្ងៃចុងក្រោយ ហើយមានអារម្មណ៍ថាជីវិតរបស់លោកអ្នក គ្មានអ្វីទាល់តែសោះ ហើយលោកអ្នកគ្មានទំនាក់ទំនងជាមួយនឹងអ្នកដទៃ ឬគិតថាជីវិតរបស់លោកអ្នកគ្មានន័យ?
ខ្ញុំកំពុងមើលអ្នក
លោកអ្នកព្យាយាមអស់ពីសមត្ថភាពហើយដើម្បីព្យាបាលខ្លួនឯង ប៉ុន្តែលោកអ្នកនៅតែមានអារម្មណ៍ដដែល។ សូម្បីតតែមនុស្សដែលជោគជ័យ មានកេរ្តិ៍ឈ្មោះក៏ខកចិត្ត ហើយអ្នកខ្លះក៏សម្លាប់ខ្លួនផងដែរ។ លុយមិនអាចព្យាបាលអារម្មណ៍ទាំងអស់នោះបានទេ ហើយការមានកេរ្តិ៍ឈ្មោះល្អ ក៏មិនអាចព្យាបាលអារម្មណ៍នោះបានដែរ។
ខ្ញុំកំពុងមើលអ្នក ហើយខ្ញុំអាចជួយអ្នកបាន
អ្នកដូចជាមនុស្សដែលកំពុងតែលង់ទឹក ហើយអ្នកមិនអាចជួយខ្លួនឯងបានទេ នៅពេលនោះ មិនមាននរណាម្នាក់នៅមាត់បឹងដើម្បីនឹងជួយអ្នកទេ។ អ្នកមិនអាចរៀនហែលទឹកបានភ្លាមៗទេ អ្នកត្រូវការនរណាម្នាក់ដើម្បីលោតចូលទៅជួយអ្នកដើម្បីសង្គ្រោះអ្នក។
ខ្ញុំកំពុងទតមើលអ្នក ខ្ញុំអាចជួយអ្នកបាន ខ្ញុំគឺជាព្រះគ្រីស្ទ
ការពិតនោះគឺថា យើងម្នាក់ៗត្រូវបានបង្កើតឡើងដើម្បីអោយមានទំនាក់ទំនងជាមួយព្រះជាម្ចាស់។ ហើយមានតែទ្រង់ទេ ដែលអាចកំសាន្តចិត្តដល់យើងបាន។ យើងមិនអាចស្វែងរកការសម្រាលទុក្ខនៅក្នុងជីវិត និងព្រលឹងឡើយ បើសិនជាយើងមិនបានស្គាល់ព្រះដ៏មានព្រះជន្មរស់។ ទ្រង់បានបង្កើតយើងសម្រាប់គោលបំណងមួយ។ ទ្រង់ស្រលាញ់យើង ទ្រង់ចង់កំសាន្តចិត្តយើង ហើយទ្រង់អាចប្រទានជីវិតដល់យើងបាន។ប៉ុន្តែជីវិតយើងត្រូវបានហ៊ុំព័ទ្ធដោយបញ្ហាជាច្រើន។ យើងបានទាសចេញពីទ្រង់ ដោយមិនបានរស់នៅស្តាប់បង្គាប់ទ្រង់។ យើងមិនបានកាន់តាមបញ្ញត្តិរបស់ទ្រង់ ហើយមិនបានគោរពកោតខ្លាចដល់ទ្រង់។ យើងកំពុងលង់លក់ជាមួយនឹងវិប្បដិសារី និងអំពើបាប។ យើងមិនអាចចាកចេញពីវាបានទេ ទោះបីជាយើងខំប្រឹងអស់ពីសមត្ថភាពក៏ដោយ។ យើងមិនត្រូវការការណែនាំល្អៗទេ យើងក៏មិនត្រូវការនរណាម្នាក់ដើម្បីជួយសង្គ្រោះយើងដែរ។
ខ្ញុំកំពុងទតមើលអ្នក ខ្ញុំអាចជួយអ្នកបាន ខ្ញុំគឺជាព្រះគ្រីស្ទ
ហេតុអ្វីបានជាយើងហៅទ្រង់ថាជាព្រះគ្រីស្ទ? ព្រះគ្រីស្ទមានន័យថា ព្រះអង្គសង្គ្រោះ ទ្រង់អាចជួយយើងបាន។ ហេតុនេះហើយបានជាព្រះទ្រង់ចាត់ព្រះគ្រីស្ទមកដើម្បីសង្គ្រោះយើងចេញពីភាពងងឹត។ យ៉ូហាន ១៤:៦ ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា ខ្ញុំជាផ្លូវ ជាសេចក្តីពិត ហើយជាជីវិត បើមិនមកតាមខ្ញុំ នោះគ្មានអ្នកណាទៅឯព្រះវរបិតាបានឡើយ.ព្រះគ្រីស្ទជាសេចក្តីពិត ហើយជាជីវិត ហើយជីវិតដ៏ពេញបរិបូរណ៍ ទ្រង់ជាផ្លូវទៅកាន់ព្រះជាម្ចាស់។ ទ្រង់បានសុគតដើម្បីយើងទាំងអស់គ្នា។ ទ្រង់បានសុគតដើម្បីសង្រ្គោះយើង។ ទ្រង់បានទទួលទណ្ឌកម្ម ដោយព្រោះភាពបះបោររបស់យើង ដែលប្រឆាំងនឹងព្រះ ហើយដើម្បីអោយយើងបានស្អាតបរិសុទ្ធម្តងទៀត។ ទ្រង់បានធ្វើការលះបង់យ៉ាងអស្ចារ្យ ដើម្បីកុំអោយយើងបានធ្វើវាម្តងហើយម្តងទៀត។
តើលោកអ្នកពិតជានឿយហត់នឹងការឈឺចាប់ ហើយត្រូវការនរណាម្នាក់ដើម្បីជួយលោកអ្នកមែនទេ?
ព្រះគ្រីស្ទទ្រង់ចង់កំសាន្តចិត្តដល់យើង និងប្រទានសេចក្តីសុខសាន្តដល់យើង។ ទ្រង់ចង់ព្យាបាលរបួសដួងចិត្តរបស់យើង និងព្យាបាលយើង។ ទ្រង់មានផែនការដ៏អស្ចារ្យសម្រាប់យើង ទ្រង់ស្រលាញ់យើង។
សេចក្តីអធិស្ឋានព្រះយេស៊ូវអើយ ទូលបង្គំមានអារម្មណ៍ឈឺចាប់ណាស់ ទូលបង្គំមានអារម្មណ៍តានតឹង ខឹង ទូលបង្គំមានអារម្មណ៍ឯកោ និងភាពទទេរ។ ប្រសិនបើអ្វីដែលទ្រង់បានមានព្រះបន្ទូលជាពិតមែន នោះទូលបង្គំពិតជាត្រូវការជំនួយពីទ្រង់ណាស់។ ទូលបង្គំត្រូវការសេចក្តីសុខសាន្ត ទូលបង្គំចង់មានសេរីភាព ទូលបង្គំត្រូវការព្រះគ្រីស្ទ ដើម្បីជួយសង្គ្រោះទូលបង្គំចេញពីភាពងងឹត និងបង្ហាញផ្លូវដល់ទូលបង្គំ។ ព្រះយេស៊ូវអើយ ទូលបង្គំមិនអាចដឹកនាំផ្លូវនេដោយខ្លួនឯងទេ។ សូមទ្រង់បានបង្ហាញដល់ទូលបង្គំនូវអន្ថន័យជីវិតដែលដើរតាមព្រះអង្គ និងរបៀបដែលទូលបង្គំអាចទទួលបានសេចក្តីសុខសាន្តនៅក្នុងជីវិតផង។ អាមែន។