តើអ្នកប្រឈមមុខនឹងភាពអត់ការងារធ្វើមែនទេ?

ការងារល្អ គឺជាអ្វីដែលមនុស្សគ្រប់គ្នាចង់បាន។ អ្នកខ្លះចង់បានការងារនៅក្នុងក្តីស្រមៃរបស់ខ្លួន អ្នកខ្លះទៀតធ្វើការដើម្បីបំពេញតម្រូវការរបស់គ្រួសារ។ ប៉ុន្តែនៅពេលដែលយើងបរាជ័យនៅក្នុងការស្វែងរកការងារ វាធ្វើអោយយើងមានអារម្មណ៍តានតឹង។ យើងមានគំនិតផ្សេងៗពីគ្នា។ ហើយយើងឆាប់មានអារម្មណ៍ខកចិត្ត។ ប៉ុន្តែសូមអោយខ្ញុំបានប្រាប់លោកអ្នកបន្តិចថា ទោះបីស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ យើងអាចស្វែងរកឃើញនូវការកំសាន្តចិត្ត និងសេចក្តីសុខសាន្តនៅក្នុងព្រះបន្ទូលរបស់ព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អ។


មិនមានអ្វីដែលអ្នកអាចធ្វើបានសម្រាប់វា

កាលពីប៉ុន្មានឆ្នាំមុន នៅថ្ងៃនេះពេលដែលខ្ញុំបានបញ្ចប់ថ្នាក់អនុបណ្ឌិតរបស់ខ្ញុំ មានការងារជាច្រើនដែលកំពុងរង់ចាំខ្ញុំ ប៉ុន្តែនៅក្នុងភាពជាក់ស្តែងវាមានភាពខុសគ្នាខ្លាំងណាស់។ ខ្ញុំមិនអាចស្វែងរកការងារដែលខ្ញុំប្រាថ្នាចង់បាន បាននោះទេ នៅក្នុងសម័យនេះ។ ខ្ញុំចង់ផ្គត់ផ្គង់ដល់ក្រុមគ្រួសាររបស់ខ្ញុំ នៅពេលដែលខ្ញុំមិនអាចស្វែងរកការងារបានរយៈ ៣ឆ្នាំមកហើយ វាបានធ្វើអោយខ្ញុំមានអារម្មណ៍ថាតូចចិត្តខ្លាំងណាស់ ហើយបន្ទាប់មកខ្ញុំចាប់ផ្តើមធ្វើការងារតូចតាច។ ខ្ញុំថែមទាំងបង្ខំចិត្តធ្វើការងារហាត់ការ ដើម្បីអាចអោយខ្ញុំទទួលបានការងារល្អ។ ខ្ញុំពិតជាមានការខកចិត្តខ្លាំងណាស់ ប៉ុន្តែខ្ញុំក៏បានអធិស្ឋានទៅកាន់ព្រះ និងអានព្រះបន្ទូលរបស់ទ្រង់ នោះការស្កប់ចិត្តនឹងការងារក៏បានចាក់ចូលក្នុងដួងចិត្តរបស់ខ្ញុំ។


ខ្ញុំធ្លាប់បានទូលសុំដល់ព្រះ ដោយមិនដែលត្អូញត្អែរ ប៉ុន្តែនៅថ្ងៃមួយ ពេលដែលមិត្តភក្តិយើងបានជួបគ្នា ពួកគេក៏បានសួរដល់ខ្ញុំថា តើអ្នកកំពុងធ្វើការងារអ្វី សព្វថ្ងៃនេះ ខ្ញុំក៏បានឆ្លើយតបទៅកាន់ពួកគេថា ខ្ញុំកំពុងធ្វើការងារហាត់ការ ពួកគេក៏បាននិយាយដោយសើចចំអកមកកាន់ខ្ញុំថា «ប្រហែលជាមួយ ជីវិតគាត់ ត្រូវធ្វើការងារហាត់ការនោះរហូតហើយ»។ ថ្ងៃនោះជាថ្ងៃដែលខ្ញុំឈឺចាប់បំផុត ដែលខ្ញុំមិនអាចពិពណ៌នាបាន និងចែករំលែកដល់អ្នកផ្ទះរបស់ខ្ញុំ ព្រោះខ្ញុំពិតជាមានអារម្មណ៍អៀនខ្មាស់ខ្លាំងណាស់។ នៅពេលនោះ ខ្ញុំក៏បានរអ៊ូរទាំដល់ព្រះ អង្គអើយ ហេតុអ្វី? ហេតុអ្វីបានជារឿងនេះកើតឡើងចំពោះទូលបង្គំ? ខ្ញុំបានយំនៅចំពោះព្រះ ហើយប៉ុន្មានខែក្រោយមក ខ្ញុំក៏ស្ថិតនៅក្នុងស្ថានភាពដដែរ ប៉ុន្តែក្រោយមក ថ្ងៃមួយខ្ញុំបានចូលរួមកម្មវិធីសិក្ខាសាលាមួយស្តីអំពី «ដួងចិត្តរបស់ឪពុក» ពេលនោះហើយ ដែលព្រះបន្ទូលរបស់ព្រះបានមានបន្ទូលមកកាន់ខ្ញុំ តាមរយៈបុរសម្នាក់ «ចូរកុំភ័យខ្លាចឡើយ ហើយចូរស្មោះត្រង់នឹងយើងជានិច្ច» យើងនឹងលើកអ្នកឡើងនៅពេលកំណត់ «ចូរជឿដល់យើងចុះ» រំពេចនោះ ទឹកភ្នែករបស់ខ្ញុំក៏បានស្រក់ចុះ ហើយបន្ទាប់ពីថ្ងៃនោះមក ខ្ញុំមិនដែលគិតទាល់តែសោះថា ពាក្យទាំងនោះមានសរសេរនៅក្នុងព្រះគម្ពីរឡើយ!ម៉ាថាយ ៦:២៧-២៨ «ចុះនៅក្នុងពួកអ្នករាល់គ្នា តើមានអ្នកឯណាដែលអាចនឹងបន្ថែមកំពស់ខ្លួន១ហត្ថ ដោយសារសេចក្តីខ្វល់ខ្វាយបានឬទេ?» ហើយពីដំណើរសំលៀកបំពាក់ តើអ្នករាល់គ្នាខំខ្វល់ខ្វាយធ្វើអ្វី ចូររំពឹងគិតតែពីផ្កាឈូកនៅក្នុងបឹង ដែលវាដុះជាយ៉ាងដូចម្តេច គឺវាមិននឿយហត់នឹងធ្វើការ ឬស្រាវរវៃទេ។


អនាគតរបស់យើងគឺស្ថិតនៅក្នុងព្រះហស្ថរបស់ព្រះ

យេរេមា ២៩:១១-១៣ ដ្បិតព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា អញស្គាល់សេចក្តីដែលអញគិតពីដំណើរឯងរាល់គ្នា មិនមែនគិតធ្វើសេចក្តីអាក្រក់ទេ គឺគិតឲ្យបានសេចក្តីសុខវិញ ដើម្បីដល់ចុងបំផុត ឲ្យឯងរាល់គ្នាបានសេចក្តីសង្ឃឹម នោះឯងរាល់គ្នានឹងអំពាវនាវដល់អញ ហើយនឹងទៅអធិស្ឋានដល់អញ រួចអញនឹងយល់ព្រមតាម ឯងរាល់គ្នានឹងស្វែងរកអញ ហើយនឹងឃើញផង គឺកាលណាឯងស្វែងរកអញឲ្យអស់អំពីចិត្ត


ការអធិស្ឋាន

ឱព្រះអម្ចាស់ ទូលបង្គំសូមអរព្រះគុណទ្រង់ ដែលទ្រង់យកព្រះទ័យទុកដាក់ចំពោះទូលបង្គំ និងផ្គត់ផ្គង់រាល់ទាំងតម្រូវការរបស់ទូលបង្គំ។ ហើយទ្រង់ក៏បានបំពេញតម្រូវការការងារដល់ទូលបង្គំ។ គឺដោយព្រះគុណដែលទូលបង្គំមានជំនឿរឹងមាំ ហើយមិនដែលរង្គើរឡើយ។ ទូលបង្គំអធិស្ឋាននៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ។