តើលោកអ្នកកំពុងស្វែងក្តីស្រលាញ់ដ៏ពិតមែនទេ?

ក្តីស្រលាញ់គឺជារឿងដ៏អស្ចារ្យ ជាអារម្មណ៍ដ៏ស្រស់ថ្លា។ មនុស្សដែលពេញចិត្តនៅក្នុងទំនាក់ទំនងស្នេហារបស់ពួកគេ។ ជាក្តីស្រលាញ់ដំបូងដែលកូនៗទទួលបានពីឪពុកម្តាយ ហើយក្រោយមកពួកគេក៏ធំធាត់ឡើង ហើយចេះស្រលាញ់ដល់មិត្តភក្តិរបស់ពួកគេ។ ទំនាក់ទំនងក្តីស្រលាញ់ ពិតជាមានភាពស្រស់ស្អាតនៅជុំវិញខ្លួនរបស់ពួកគេ។ នៅពេលពេញវ័យ ពួកគេរកឃើញនូវក្តីស្រលាញ់ខុសៗគ្នា ដែលមានអារម្មណ៍ខុសៗគ្នា ដែលត្រូវបានគេហៅថា «ក្តីស្រលាញ់»។
ប៉ុន្តែក្តីស្រលាញ់ទាំងអស់នោះ មិនស្ថិតស្ថេរនោះទេ។
នៅពេលដែលឪពុកម្តាយរបស់អ្នក លាចាកពីលោកនេះទៅ នោះលោកអ្នកនឹងបាត់បង់សេចក្តីស្រលាញ់របស់ពួកគេ។ នៅពេលដែលមិត្តភ័ក្តិ ឬសាច់ញាតិឃ្លាតឆ្ងាយពីលោកអ្នក លោកអ្នកនឹងបាត់បង់ក្តីស្រលាញ់នោះ។ នៅពេលដែលលោកអ្នក អោយនិយមន័យក្តីស្រលាញ់ទាំងនោះ សម្រាប់នរណាម្នាក់ថាជាក្តីស្រលាញ់ លោកអ្នកត្រូវតែបំពេញវា ដើម្បីទទួលបានវា។ តើលោកអ្នកកំពុងស្វែងរកក្តីស្រលាញ់ដែលអាចផ្តល់ជូនដល់លោកអ្នក នូវសេចក្តីសុខសាន្ត និងការស្កប់ចិត្តមែនទេ? ដែលជាក្តីស្រលាញ់ដែលអាចរំដោះលោកអ្នកអោយមានសេរីភាព។ យើងនឹងអានជាមួយគ្នាអំពីក្តីស្រលាញ់នោះនៅក្នុង ព្រះគម្ពីរ និង ដំណឹងល្អជាមួយគ្នា។
ក្តីស្រលាញ់ដ៏ពិត
ព្រះគម្ពីរដំណឹងល្អ យ៉ូហាន ៣:១៦ បិតព្រះទ្រង់ស្រឡាញ់មនុស្សលោក ដល់ម៉្លេះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែ១ ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ។នេះគឺជាក្តីស្រលាញ់ដ៏ពិត ដែលព្រះមានចំពោះមនុស្សគ្រប់គ្នា។ លោកអ្នកមិនចាំបាច់ ខិតខំធ្វើអ្វីមួយ ដើម្បីទទួលបានក្តីស្រលាញ់របស់ព្រះនោះឡើយ។ ព្រះជាម្ចាស់ទទួលយកអ្នកជាអ្នក។ ដោយសារព្រះលោហិតរបស់ព្រះយេស៊ូវគ្រីស្ទ ដែលបានបង្ហូរនៅលើឈើឆ្កាង គឺសម្រាប់សង្គ្រោះមនុស្សទាំងអស់។ នៅពេលដែលលោកអ្នកទទួលយកក្តីស្រលាញ់របស់ព្រះយេស៊ូវគ្រីស្ទដាក់នៅក្នុងជីវិតរបស់លោកអ្នក នោះជីវិតរបស់លោកអ្នក នឹងផ្លាស់ប្តូរ។ ក្តីសង្ឃឹមថ្មី នឹងហូរចូលមកក្នុងជីវិតរបស់លោកអ្នក។ លោកអ្នកនឹងមានអារម្មណ៍ថាមានសេរីភាព។ លោកអ្នកនឹងមានអារម្មណ៍ថាផ្លាស់ប្តូរ ដោយសារសេចក្តីស្រលាញ់របស់ព្រះយេស៊ូវ ហើយមិនដែលផុតឡើយ។ ពេលខ្លះប្រហែលជាលោកអ្នកមិនស្មោះត្រង់ ប៉ុន្តែព្រះយេស៊ូវទ្រង់ស្មោះត្រង់ជានិច្ច។ សូមអោយសេចក្តីស្រលាញ់ដ៏ពិតរបស់ព្រះយេស៊ូវបានហូរចូលមកក្នុងជីវិតរបស់លោកអ្នក។
សេចក្តីអធិស្ឋាន
ឱព្រះយេស៊ូវអើយ ទូលបង្គំសូមអរព្រះគុណទ្រង់ដែលទ្រង់បានស្រឡាញ់ទូលបង្គំ។ ទូលបង្គំសុំអោយសេចក្តីស្រលាញ់នេះមានពេញក្នុងជីវិតរបស់ទូលបង្គំ។ ទូលបង្គំសូមប្រគល់ដួងចិត្តរបស់ទូលបង្គំដល់ទ្រង់។ ទូលបង្គំចង់បានសេចក្តីស្រលាញ់របស់ទ្រង់ដាក់ក្នុងជីវិតទូលបង្គំ។ អាមែន!