ការហត់នឿយនឹងភាពបរាជ័យ

តើលោកអ្នកកំពុងហត់នឿយនៅក្នុងភាពបរាជ័យមែនទេ? ប្រហែលជាលោកអ្នកបរាជ័យនៅក្នុងការសម្រេចគោលដៅជីវិតរបស់លោកអ្នក ឬមិនបានទទួលជោគជ័យដូចអ្វីដែលលោកអ្នកប៉ងប្រាថ្នា។ ឬលោកអ្នកប្រហែលជាបរាជ័យនៅក្នុងការបញ្ចប់ការសិក្សារបសើលោកអ្នក។គ្រប់ពេលដែលលោកអ្នកបរាជ័យ ព្រះយេស៊ូវតែងតែគង់នៅជាមួយនឹងលោកអ្នកជានិច្ច។

លោកអ្នកប្រហែលជាគិតថាហេតុអ្វីបានជារឿងបរាជ័យនេះកើតឡើងចំពោះលោកអ្នក ប៉ុន្តែព្រះយេស៊ូវគ្រីស្ទទ្រង់នៅតែស្មោះត្រង់។ក្រោកឡើងហើយដើរទៅមុខបន្ត(យេរេមា ៨:៤) «កាលណាមនុស្សដួល តើគេមិនក្រោកទេ? ពេលណាម្នាក់បែរទៅវិញ តើមិនត្រឡប់មកវិញទេ?»


អ្នកមិនចាំបាច់ទទួលយកការបរាជ័យទេ ផ្ទុយទៅវិញអ្នកត្រូវតែក្រោកឡើង ហើយព្យាយាមម្តងទៀត។ កុំបណ្តោយឱ្យគំនិតអវិជ្ជមានចូលមកក្នុងចិត្ត។
រៀនពីកំហុសរបស់អ្នកទំនុកតម្កើង ១១៩:៧១ «ការដែលទូលបង្គំកើតមានទុក្ខព្រួយ នោះគឺជាប្រយោជន៍ដល់ទូលបង្គំហើយ ដើម្បីឲ្យទូលបង្គំបានរៀនយកបញ្ញត្តរបស់ទ្រង់»។ពេលដែលលោកអ្នកជួបនឹងការបរាជ័យ វាពិតជាលំបាកខ្លាំងណាស់។ ទោះបីព្រះជាម្ចាស់មិនបណ្តោយអោយយើងបរាជ័យក៏ដោយ តែទ្រង់សព្វព្រះហឬទ័យបង្រៀនយើង តាមរយៈការបរាជ័យ វានឹងធ្វើអោយយើងកាន់តែរឹងមាំ។


ប្រសិនបើភាពបរាជ័យធ្វើអោយយើងបែរត្រលប់មកព្រ និងដើរតាមផ្លូវរបស់ទ្រង់វិញ នោះយើងកំពុងប្រែក្លាយការបរាជ័យ ទៅជាជោគជ័យវិញ។ចូរទុកចិត្តព្រះឲ្យអស់ពីចិត្តព្រះគម្ពីរបានចែងថា សុភាសិត ៣:៥-៦ ចូរទីពឹងដល់ព្រះយេហូវ៉ាឲ្យអស់អំពីចិត្ត កុំឲ្យពឹងផ្អែកលើយោបល់របស់ខ្លួនឡើយ ត្រូវឲ្យទទួលស្គាល់ទ្រង់នៅគ្រប់ទាំងផ្លូវឯងចុះ នោះទ្រង់នឹងដំរង់អស់ទាំងផ្លូវច្រករបស់ឯង។ចូរទុកចិត្តដល់ព្រះជាម្ចាស់ថាទ្រង់នឹងដឹកនាំលោកអ្នក។ ប្រសិនបើផ្លូវនោះមានប្រយោជន៍សម្រាប់លោកអ្នក នោះទ្រង់នឹងបើកទ្វារនោះសម្រាប់លោកអ្នក។


ប្រសិនបើព្រះជាម្ចាស់ទ្រង់មិនបើកទ្វារនោះសម្រាប់អ្នកទេ នោះមានន័យថា មានទ្វារមួយផ្សេងទៀតដែលល្អប្រសើរសម្រាប់លោកអ្នក។ ម្យ៉ាងទៀត ប្រសិនបើយើងចុះចូលជាមួយនឹងព្រះ នោះទ្រង់នឹងដកចេញនូវរាល់ឧបសគ្គ និងធ្វើអោយផ្លូវរបស់លោកអ្នកកាន់តែច្បាស់។


ការអធិស្ឋាន

ឱព្រះជាម្ចាស់អើយ សូមទ្រង់ប្រទានសេចក្តីក្លាហានដល់ទូលបង្គំ ដើម្បីកុំឱ្យទូលបង្គំទទួលការបរាជ័យ ហើយសូមទ្រង់ប្រទានសេចក្តីជំនឿដល់ទូលបង្គំ ដើម្បីអោយទូលបង្គំទុកចិត្ដព្រះអង្គ ។ សូមប្រទានភាពក្លាហានដល់ទូលបង្គំ ដើម្បីអោយទូលបង្គំក្រោកឡើង សម្រេចគោលដៅ អាមែន។