ការជ្រើសរើសអនាគតដ៏ត្រឹមត្រូវ

Hopeless
អនាគត គឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់មនុស្សគ្រប់ៗរូប។ មនុស្សគ្រប់រូបធ្វើការទាំងយប់ទាំងថ្ងៃ ដើម្បីកែលម្អអនាគតរបស់ពួកគេ។ ខណៈពេលដែលមនុស្សមួយចំនួន មានភាពច្បាស់លាស់អំពីអនាគតរបស់ពួកគេ ប៉ុន្តែមនុស្សមួយចំនួនមិនអាចសម្រេចចិត្តថា តើត្រូវធ្វើអ្វីនាពេលអនាគតរបស់ពួកគេ។ ហើយមានហេតុផលផ្សេងៗសម្រាប់រឿងនេះ។ ពេលខ្លះពួកគេមិនមានធនធានដើម្បីធ្វើអ្វីដែលពួកគេចង់ធ្វើ ឬពួកគេគ្មានការណែនាំ។ ពួកគេមិនអាចសម្រេចចិត្តដោយខ្លួនឯងថាត្រូវជ្រើសរើសអ្វីនោះឡើយ។
 
តើលោក​អ្នក​បារម្ភ​ពី​អនាគត​របស់​លោកអ្នក​ដែរ​ឬ​ទេ? មិនអាចសម្រេចចិត្តបានត្រឹមត្រូវ អំពីការជ្រើសរើសសម្រាប់អនាគតរបស់លោកអ្នក? តើលោកអ្នកខ្លាចថា ការសម្រេចចិត្តរបស់លោកអ្នកអាចខុសមែនទេ? ឬលោកអ្នកមិនប្រាកដថាអ្វីៗនឹងកើតឡើង? ដូច្នេះ ចូរ​យើង​ស្វែងរក​ជំនួយ​ពីព្រះគម្ពីរ​សម្រាប់​បញ្ហា​នេះ។
 

ស្គាល់អំពីបំណងព្រះហឬទ័យរបស់ព្រះ

សុភាសិត ១៩:២១ ចែង​ថា​៖ នៅ​ក្នុង​ចិត្ត​មនុស្ស តែង​មាន​គំនិត​គិត​ធ្វើ​ជា​ច្រើន​យ៉ាង មាន​តែ​ដំបូន្មាន​នៃ​ព្រះ‌យេហូវ៉ា​ប៉ុណ្ណោះ ដែល​នឹង​ស្ថិត‌ស្ថេរ​នៅ។

មនុស្សតែងតែមានសេចក្តីប៉ងប្រាថ្នាខ្លួនឯងជាច្រើន ប៉ុន្តែមិនមែនការនោះសម្រេចបានទាំងអស់នោះទេ ព្រោះវាមិនមែនតាមព្រះហឬទ័យនៃព្រះ។ ព្រះជាម្ចាស់មានផែនការសម្រាប់លោកអ្នកតាំងតែពីដើមមកម្លេះ។ លោកអ្នកត្រូវអធិស្ឋានទៅកាន់ទ្រង់ និងស្វែងរកព្រះហឬទ័យនៃព្រះសម្រាប់លោកអ្នក។ ថ្វាយខ្លួនលោកអ្នកទាំងស្រុងដល់ព្រះជាម្ចាស់។

​ស្ដាប់​ព្រះ​សូរសៀង​​ព្រះអម្ចាស់

អេសាយ ៣០:២១ បានចែងថា ហើយ​កាល​ណា​ឯង​រាល់​គ្នា​បែរ​ទៅ​ខាង​ស្តាំ ឬ​ខាង​ឆ្វេង នោះ​ត្រចៀក​នឹង​ឮ​ពាក្យ​ពី​ក្រោយ​ឯង​ថា គឺ​ផ្លូវ​នេះ​ទេ ចូរ​ដើរ​តាម​នេះ​វិញ។
នៅពេលដែលលោកអ្នក ធ្វើតាមព្រះហឬទ័យរបស់ព្រះជាម្ចាស់ ទ្រង់នឹងដឹកនាំលោកអ្នកជានិច្ច ហើយទ្រង់ធានានូវអនាគតដ៏ភ្លឺស្វាង។ រំដោះខ្លួនលោកអ្នកពីបញ្ហានេះ ដោយថ្វាយអនាគតរបស់លោកអ្នកទៅកាន់ព្រះហស្តរបស់ព្រះជាម្ចាស់។ ទុកចិត្តទាំងស្រុងលើព្រះជាម្ចាស់សម្រាប់អនាគតរបស់លោកអ្នក។​

សេចក្តីអធិស្ឋាន

ឳព្រះអម្ចាស់យេស៊ូវជាព្រះនៃទូលបង្គំអើយ ទូលបង្គំសូមអរព្រះគុណទ្រង់សម្រាប់សេចក្តីស្រឡាញ់ដល់ទូលបង្គំ។ ទូលបង្គំសូមថ្វាយខ្លួន និងអនាគតរបស់ទូលបង្គំនៅក្នុងដៃព្រះហស្តរបស់ទ្រង់។ សូមទ្រង់បានធ្វើអ្វី ទៅតាមបំណងព្រះហឬទ័យរបស់ទ្រង់។ ទូលបង្គំសូមអធិស្ឋានក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ អាមែន។