ឈប់គិតថាគ្មាននរណាស្រលាញ់លោកអ្នកឡើយ

សេចក្តីស្រឡាញ់ជាអារម្មណ៍មូយ ដែលមនុស្សម្នាក់ ស្រលាញ់កាន់មនុស្សម្នាក់ទៀត ។ ហើយប្រាកដជាមានអារម្មណ៍ថាពិសេស និង រីករាយពេលដែលទទួលបាននូវក្តីស្រឡាញ់។ បុគ្គលគ្រប់រូបតែងតែចង់ទទួលបាននូវសេចក្តីស្រឡាញ់ ក៏ប៉ុន្តែមានមនុស្សមួយចំនួនដែលគិតថាគ្មាននរណាស្រឡាញ់ពួកគេសោះឡើយ ហើយពួកគេគិតថាពួកគេជាមនុស្សមិនសំខាន់ និង គ្មាននរណាខ្វាយខ្វល់យកចិត្តទុកដាក់នឹងពួកគេ។ តើលោកអ្នកក៏មានអារម្មណ៍ថា គ្មាននរណាស្រឡាញ់លោកអ្នកដែរមែនឬទេ? តើលោកអ្នកមានអារម្មណ៍ថាឯកា ហើយគ្មាននរណាខ្វល់ពីលោកអ្នកមែនដែរឬទេ? គ្មាននរណាស្រឡាញ់លោកអ្នកសោះឡើ ដូច្នេះសូមអោយយើងក្រឡេកមកមើលព្រះបន្ទូលព្រះនៅក្នុងព្រះគម្ពីរដែលបានបង្ហាញយើង ព្រមទាំងផ្តល់នូវចម្លើយដ៍ជាក់លាក់ពិតប្រាកដ។
ព្រះស្រឡាញ់អ្នក
នៅពេលដែលយើងស្រឡាញ់នរណាម្នាក់ យើងស្រឡាញ់គេដោយមើលពីលក្ខណៈសម្បត្តិរបស់គេ។
ប៉ុន្តែ តើលោកអ្នកដឹងទេថា ព្រះទ្រង់ស្រឡាញ់អ្នកយ៉ាងដូចម្តេច?
តាមរយះខរគម្ពីរ រ៉ូម ៥:៨ បានចែងថា តែឯព្រះ ទ្រង់សំដែងសេចក្តីស្រឡាញ់របស់ទ្រង់ ដល់យើងរាល់គ្នាឲ្យឃើញច្បាស់ ដោយព្រះគ្រីស្ទបានសុគតជំនួសយើងរាល់គ្នា នោះគឺក្នុងកាលដែលយើងនៅមានបាបនៅឡើយផង។
លោកអ្នកមិនចាំបាច់ត្រូវខិតខំធ្វើអ្វីមួយដើម្បីទទួលបានក្តីស្រឡាញ់ពីព្រះឡើយ។ ពីព្រោះទ្រង់ស្រឡាញ់លោកអ្នក ជាអ្នក។ ព្រះយេស៊ូវគ្រីស្ទបានសុគតនៅលើឈើឆ្កាងដើម្បីលើកលែងទោសនៃអំពើបាបរបស់លោកអ្នក។
ព្រះយេស៊ូវទ្រង់សុគតដោយផ្ទាល់ ដើម្បីយកយើងចេញពីសេចក្តីស្លាប់ដ៏អស់កល្ប។ ដែលហៅថាសេចក្ដីស្រឡាញ់ដែលព្រះមានចំពោះរាស្រ្តរបស់ទ្រង់។
ឈប់គិតថាគ្មានអ្នកណាឡាញ់លោកអ្នកទៀតឡើយ
ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោក ដល់ម៉្លេះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែមួយ ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ។
លោកអ្នកត្រូវជឿថាព្រះយេស៊ូវគ្រីស្ទជាគឺជាព្រះរាជបុត្រានៃព្រះ ហើយនេះជាជំហានដំបូងនៃសេចក្តីជំនឿរបស់លោកអ្នក។
លោកអ្នកនឹងចាប់ផ្តើមស្គាល់សេចក្ដីស្រឡាញ់របស់ព្រះនៅក្នុងជីវិតរបស់លោកអ្នក ហើយចេញពីអារម្មណ៍ដែលលោកអ្នកមិនធ្លាប់ទទួលបាននៅក្តីស្រឡាញ់កន្លងមក។
សេចក្តីអធិស្ឋាន
ទូលបង្គំសូមអរគុណដល់ព្រះ ព្រោះព្រះអង្គបានស្រឡាញ់ខ្ញុំ។ ព្រះអង្គបានប្រគល់ជីវិតរបស់ព្រះអង្គសម្រាប់ទូលបង្គំ។ ទូលបង្គំសូមអរគុណដល់ព្រះ។ ទូលបង្គំឈប់គិតបន្តទៀតនៅគំនិតដែលគិតថាគ្មាននរណាស្រឡាញ់ទូលបង្គំ។ ទូលបង្គំជឿថាព្រះអង្គស្រឡាញ់ទូលបង្គំ ទូលបង្គំសូមអធិស្ឋានក្នុងព្រះយេស៊ូវគ្រីស្ទ អាមែន។