តើលោកអ្នកកំពុងប្រឈមមុខនឹងអារម្មណ៍ខូចចិត្តមែនទេ?

Hopeless

ពេលខ្លះមានរឿងមួយចំនួនដែលធ្វើអោយយើងខូចចិត្ត។ បន្ទាប់មកយើងគិតថា ជីវិតរបស់យើងនឹងរស់នៅក្នុងស្ថានភាពបែបនោះរហូត។ ដូចជាការបែកបាក់ទំនាក់ទំនង បាត់បង់មនុស្សជាទីស្រលាញ់ ឬក៏ការខកចិត្តនៅក្នុងការស្វែងរកផ្ទះដើម្បីរស់នៅ ឬក៏ត្រូវបាននរណាម្នាក់ក្បត់ជាដើម។ តើជីវិតនឹងមានអ្វីកើតឡើង នៅពេលដែលដួងចិត្តខាងក្នុងរបស់យើងបានខូច? ហើយលោកអ្នកក៏គិតថា លោកអ្នកមិនអាចស្វែងរកសុភមង្គលឃើញទេនៅថ្ងៃអនាគត។​ ព្រះគម្ពីរទំនុកតម្កើង និងព្រះគម្ពីរដំណឹងល្អអាចជួយយើង ដើម្បីព្យាបាលរាល់ទាំងអារម្មណ៍ខូចចិត្តទាំងអស់នោះបាន។​


ព្រះទ្រង់គង់នៅជាមួយលោកអ្នក

ទំនុកតម្កើង ៣៤:១៨ ចែង​ថា​៖ ​​ព្រះ​យេហូវ៉ា​ទ្រង់​គង់​នៅ​ជិត​អ្នក​ដែល​មាន​ចិត្ត​សង្រេង ហើយ​សង្គ្រោះ​អស់​អ្នក​ដែល​មាន​ចិត្ត​សង្រេង។ សូមចាំថា មិនថាលោកអ្នកស្ថិតក្នុងស្ថានភាពអាក្រក់បែបណានោះទេ ព្រះទ្រង់គង់នៅជាមួយនឹងលោកអ្នកជានិច្ច ដោយសារទ្រង់យកព្រះទ័យទុកដាក់ចំពោះលោកអ្នក។


ចូរទុកចិត្តដល់ព្រះជានិច្ច

ព្រះគម្ពីរអេសាយ ៤១:១០ កុំ​ឲ្យ​ភ័យ​ខ្លាច​ឡើយ ដ្បិត​អញ​នៅ​ជា​មួយ​នឹង​ឯង កុំ​ឲ្យ​ស្រយុត​ចិត្ត​ឲ្យ​សោះ ពី​ព្រោះ​អញ​ជា​ព្រះ​នៃ​ឯង អញ​នឹង​ចំរើន​កំឡាំង​ដល់​ឯង អើ អញ​នឹង​ជួយ​ឯង អើ អញ​នឹង​ទ្រ​ឯង ដោយ​ដៃ​ស្តាំ​ដ៏​សុចរិត​របស់​អញ។​


ព្រះគម្ពីរសុភាសិត ៣:៥-៦ ចែងថា៖ ចូរ​ទី​ពឹង​ដល់​ព្រះយេហូវ៉ា​ឲ្យ​អស់​អំពី​ចិត្ត កុំ​ឲ្យ​ពឹង​ផ្អែក​លើ​យោបល់​របស់​ខ្លួន​ឡើយ ត្រូវ​ឲ្យ​ទទួល​ស្គាល់​ទ្រង់​នៅ​គ្រប់​ទាំង​ផ្លូវ​ឯង​ចុះ នោះ​ទ្រង់​នឹង​ដំរង់​អស់​ទាំង​ផ្លូវ​ច្រក​របស់​ឯង។ កុំរំពឹងថានរណាម្នាក់នឹងធ្វើអ្វីសម្រាប់អ្នកក្នុងអំឡុងពេលដ៏លំបាកនេះ។ ផ្ទុយ​ទៅ​វិញ ចូរ​ទុក​ចិត្ត​អ្នក​ទាំង​អស់​ទៅ​លើ​ព្រះ ដោយ​សារ​ទ្រង់​យក​ចិត្ត​ទុក​ដាក់​នឹង​អ្នក ហើយ​ត្រួស​ត្រាយ​ផ្លូវ​សម្រាប់​អ្នក។


ទ្រង់ព្យាបាលរបួសដួងចិត្តរបស់លោកអ្នក

ទំនុកតម្កើង ១៤៧:៣ ចែង​ថា​៖ ​ទ្រង់​ប្រោស​អស់​អ្នក​ដែល​មាន​ចិត្ត​សង្រេង​ឲ្យ​បាន​ជាក៏​រុំ​របួស​ឲ្យ​គេ​ផង។

ចូរកុំអោយលោកអ្នកបានផ្តោតខ្លាំងពេកចំពោះរបួសរបស់លោកអ្នក ប៉ុន្តែចូរអោយលោកអ្នកបានផ្តោតទៅលើព្រះជាម្ចាស់ ពីព្រោះទ្រង់មានអំនាចដើម្បីព្យាបាលរាល់ទាំងរបួសរបស់លោកអ្នក។ សូមថ្វាយដល់ទ្រង់នូវរាល់ទាំងបន្ទុករបស់លោកអ្នកដល់ព្រះជាម្ចាស់ ហើយទ្រង់នឹងជួយព្យាបាលដល់លោកអ្នកបន្តិចម្តងៗ ដើម្បីដោះស្រាយនូវរាល់ទាំងការឈឺចាប់នៃអារម្មណ៍ខាងក្នុងរបស់លោកអ្នក។ ទ្រង់ស្រលាញ់លោកអ្នក ហើយទ្រង់បានស្គាល់ដល់លោកអ្នក ទ្រង់ជ្រាបពីរបៀបដែលធ្វើអោយយើងមានសុខភាពល្អប្រសើរឡើងវិញ។


សេចក្តីអធិស្ឋាន

ឱព្រះជាម្ចាស់អើយ ទ្រង់ជ្រាបពីស្ថានភាពរបស់ទូលបង្គំ ហើយទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលទ្រង់មានអំណាចព្យាបាលរបួសទូលបង្គំ ទូលបង្គំសូមទូលអង្វរដល់ព្រះអង្គ សូមទ្រង់បានជួយណែនាំផ្លូវទូលបង្គំ ដើម្បីអោយទូលបង្គំអាចតទល់នឹងស្ថានភាពរបស់ទូលបង្គំបាន ហើយអាចធ្វើដំណើរទៅមុខទៀត។ ទូលបង្គំអធិស្ឋានក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ អាម៉ែន។