ពេលអ្នកប្រឈមមុខនឹងបរាជ័យ

យើងពិបាកមានទស្សនវិស័យចំពោះ រឿងរ៉ាវទាំង ឡាយច្បាស់លាស់ណាស់ នៅពេលដែលយើងមានការ បរាជ័យនោះ។ ឧទាហរណ៍ នៅពេលលោក មើលឡេស (Millais) បានដាក់តាំងបង្ហាញគំនូរ Ophelia របស់ លោកនៅឆ្នាំ ១៨៥២ នោះមានមនុស្សម្នាក់បានរិះគន់ លោកថា៖ «ឱជនបរាជ័យអើយ!» ហើយគេនិយាយថា ពាក្យទាំងនេះបានញាំញីលោក មើលឡេស អស់មួយជីវិត របស់គាត់។
នៅពេលអ្នកជួបការបរាជ័យ ចូរអង្គុយចុះភ្លាម ហើយចាប់ផ្តើមអធិស្ឋានដើម្បីវិភាគពីមូលហេតុ ដែលនាំ ឲ្យមានការបរាជ័យ។ ចូរពិចារណាពីលទ្ធភាពដែលព្រះ ជាម្ចាស់ អាចអនុញ្ញាតឲ្យការបរាជ័យនេះកើតមានឡើង ដោយព្រោះវាជាផ្នែកមួយ នៃព្រះរាជហឫទ័យរបស់ទ្រង់ សម្រាប់ជីវិតរបស់អ្នក។ មនុស្សជាច្រើនបានរកឃើញថា ព្រះជាម្ចាស់បានអនុញ្ញាតឲ្យ ការបរាជ័យកើតឡើងនៅ ក្នុងជីវិតគេ ដើម្បីឲ្យគេបែរគំនិតខ្លួនទៅរកទិសដៅនៃការ បម្រើទ្រង់វិញ។
ប៉ុន្តែ បន្ទាប់ពីអ្នកបានអធិស្ឋាន និងពិចារណាយ៉ាង ល្អិតល្អន់ពីលទ្ធភាពនេះរួចហើយ ចូរប្រាកដថា អ្នកយល់ ព្រមតាមព្រះជាម្ចាស់ ដើម្បីបន្តដំណើរដដែលនេះទៅមុខ ទៀត។ បន្ទាប់មកចូរសួរខ្លួនឯងថា តើខ្ញុំជាផ្នែកមួយដែល បង្កឲ្យមានការបរាជ័យនេះ តាមរយៈការមិនយកចិត្តទុក ដាក់ចំពោះព័ត៌មានលម្អិត កង្វះការរៀបចំ កង្វះបទ ពិសោធន៍ ការលៃលកពេលវេលាខុស មិនបានថ្លឹងថ្លែង ច្បាស់លាស់ពីគុណសម្បត្តិ និងគុណវិបត្តិ ធ្វេសប្រហែស ចំពោះគោលការណ៍សីលធម៌ មិនបានយកចិត្តទុកដាក់ ចំពោះអារម្មណ៍របស់គេ...។ល។ បន្ទាប់ពីបានរៀនពី មេរៀនទាំងឡាយដែលកើតចេញពីការបរាជ័យរួចមក ចូរ អ្នកចាប់ផ្តើមម្តងទៀត។
មានពេលមួយនោះ ខ្ញុំបានឃើញផ្ទាំងរូបភាពគ្រីស្ទ បរិស័ទមួយនៅក្នុងបណ្ណាគារ ដែលបានបង្ហាញពីរូបភាពរបស់បុរសម្នាក់ស្លាប់ដៃទាំងទ្វេ ហើយទឹកមុខបានបង្ហាញ ពីការចង់លាចេញពីមុខតំណែងរបស់ខ្លួន។ នៅលើអាវ យឺតរបស់បុរសម្នាក់នេះ មានសរសេរពាក្យថា «ខ្ញុំចុះ ចាញ់ហើយ»។ នៅជ្រុងនៃផ្ទាំងរូបភាពនេះ ដែលស្ទើរតែ មើលមិនឃើញនោះ ជាគំនូរកូនភ្នំពណ៌ខ្មៅតូចមួយ ហើយមានឈើឆ្កាងតូចមួយដាំពីលើវាផង។ នៅពីក្រោម ឈើឆ្កាងនោះ មានពាក្យសរសេរថា «ខ្ញុំមិនចុះចាញ់ទេ»។ ដ្បិតព្រះមួយអង្គ ដែលបានទទួលជ័យជម្នះលើឧបសគ្គ ទាំងអស់ ទ្រង់លូកព្រះហស្តមករកអ្នកហើយ។ ដូច្នេះចូរ ចាប់ព្រះហស្ថទ្រង់ចុះ ហើយបើព្រះហឫទ័យណាមួយមិន ទាន់បានសម្តែងឲ្យអ្នកឃើញទេ ចូរព្យាយាមម្តងទៀត។
សេចក្តីអធិស្ឋាន
ឱព្រះវរបិតាអើយ! ទូលបង្គំយល់ហើយថា បរាជ័យនឹង ក្លាយជាជោគជ័យវិញ បើវាជួយឲ្យទូលបង្គំងាកទៅរកទ្រង់ នោះ។ សូមទ្រង់បង្ហាញទូលបង្គំពីព្រះរាជហឫទ័យ និងព្រះ រាជបំណងរបស់ទ្រង់ចំពោះជីវិតទូលបង្គំផង ហើយបើការនោះ ជាព្រះហឫទ័យទ្រង់មែន នោះទូលបង្គំនឹងព្យាយាមម្តងទៀត។ បន្ទាប់មកសូមទ្រង់ជួយទូលបង្គំ ឲ្យអាចសម្រេចជោគជ័យផង ដោយកម្លាំងរបស់ទ្រង់ គឺមិនមែនដោយកម្លាំងរបស់ទូលបង្គំ ឡើយ។ ទូលបង្គំអធិស្ឋានដោយនូវព្រះនាមព្រះយេស៊ូវគ្រីស្ទ។ អាម៉ែន។
ការឆ្លុះបញ្ចាំងពីបទគម្ពីរ
ព្រះជាម្ចាស់ស្គាល់ស្ថានភាពអ្នក និងមានអារម្មណ៍ឈឺចាប់ដូចអ្នកដែរ
ទំនុកដំកើង ១៣៩ ចែងថា ៖ «ឱព្រះយេហូវ៉ាអើយ ទ្រង់បានពិនិត្យមើល ហើយបានស្គាល់ទូលបង្គំផង ទ្រង់ជ្រាបការដែលចូលបង្គំអង្គុយចុះ នឹងការដែលចូលបង្គំក្រោកឡើងផង ទ្រង់ក៏យល់គំនិតរបស់ទូលបង្គំពី ចំងាយដែរ ទ្រង់ពិនិត្យពិចារណាផ្លូវច្រក នឹងទីដេករបស់ទូលបង្គំ កំស្គាល់អស់ទាំងផ្លូវប្រព្រឹត្តរបស់ទូលបង្គំ ដែរ (ខ.១-៣)។
សេចក្តីសន្យាដែលត្រូវនឹកចាំ
ទំនុកដំកើង ៣៧ ចែងថា ៖ «គឺព្រះយេហូវ៉ាដែលដំរូវអស់ទាំងជំហាននៃមនុស្សល្អ ហើយទ្រង់សព្វព្រះ ហឫទ័យនឹងផ្លូវដែលគេដើរដែរ ទោះបើគេភ្លាត់ដួល គង់តែមិនត្រូវដួលទាំងស្រុងទេ ដ្បិតព្រះយេហូវ៉ាទ្រង់ទ្រអ្នក នោះដោយព្រះហស្ថ» (ខ.២៣-២៤)។
ការយកព្រះទ័យទុកដាក់របស់ទ្រង់មិនដែលរយាលឡើយ
២របាក្សត្រ ១៦ ចែងថា៖ «ដ្បិតព្រះនេត្រនៃព្រះយេហូវ៉ាចេះតែទតច្រវាត់ នៅគ្រប់លើផែនដីទាំងមូល ដើម្បីនឹងសំដែងព្រះចេស្តា ជួយដល់អស់អ្នកណាដែលមានចិត្តស្មោះត្រង់ចំពោះទ្រង់» (ខ.៩)។
ចូរប្រើស្ថានភាពបាក់ទឹកចិត្ត ដើម្បីចូលទៅជិតព្រះជាម្ចាស់
ទំនុកដំកើង ២៧ ចែងថា៖ «ខ្ញុំបានសូមសេចក្តីតែ១ ពីព្រះយេហូវ៉ា ហើយនឹងស្វែងរកសេចក្តីនោះឯង គឺ ឲ្យខ្ញុំបាននៅក្នុងដំណាក់នៃព្រះយេហូវ៉ារាល់តែថ្ងៃ អស់១ជីវិតខ្ញុំ ដើម្បីរំពឹងមើលសេចក្តីលំអនៃព្រះយេហូវ៉ា ហើយនឹងពិនិត្យពិចារណានៅក្នុងព្រះវិហាររបស់ទ្រង់» (৪.៤)។
ចូរពិចារណាពីអំណាច ដែលបានប្រទានមកដល់អ្នកហើយ
អេភេសូរ ១ ចែងថា ៖ «ហើយថា ព្រះចេស្តាដ៏ខ្លាំងលើសលន់របស់ទ្រង់ដល់យើងរាល់គ្នាដែលជឿជា យ៉ាងណាដែរ កាមដែលកំឡាំងទ្រង់ដ៏មានឫទ្ធិបានពូកែនឹងធ្វើ ជាព្រះចេស្តាដែលទ្រង់បានសំដែងចេញ ដោយ ប្រោសព្រះគ្រីស្ទ ឲ្យមានព្រះជន្មរស់ពីស្លាប់ឡើងវិញ ព្រមទាំងតាំងឲ្យគង់ខាងស្តាំទ្រង់ នៅស្ថានដ៏ខ្ពស់» (ខ.១៩-២០)។
ចូរផ្តោតលើការស្វែងរកព្រះហឫទ័យទ្រង់ សម្រាប់ជីវិតរបស់អ្នកវិញ
យ៉ាកុប ១ ចែងថា ៖ «កែបើអ្នករាល់គ្នាណាមួយខ្វះប្រាជ្ញា មានតែសូមដល់ព្រះ ដែលទ្រង់ប្រទានដល់ មនុស្សទាំងអស់ដោយសទ្ធា ឥតបន្ទោសផង នោះទ្រង់នឹងប្រទានឲ្យ» (ខ.៥)។
ទ្រង់សន្យាជួយ និងដឹកនាំយើងទៅកាន់អនាគតដ៏ប្រសើរ
សុភាសិត ៣ ចែងថា៖ «កូនអើយ កុំឲ្យភ្លេចឱវាទអញឡើយ គួរឲ្យចិត្តឯងកាន់តាមបណ្តាំរបស់អ ទាំងប៉ុន្មាន ដ្បិតសេចក្តីទាំងនោះនឹងបន្ថែមឲ្យឯងបានថ្ងៃវែង នឹងអាយុយឺនយូរ ព្រមទាំងសេចក្តីសុខផង» (ខ.១-៣)។
ដកស្រង់ពីសៀវភៅ: អ្នកលើកទឹកចិត្ត ដ៏ស្និទ្ធស្នាល
និពន្ធដោយលោក:
ស៊ែលវីន ហ៊ីយូស - Selwyn Hughes