វិធីគ្រប់គ្រងកំហឹង

សេចក្តីផ្តើម
យើងម្នាក់ៗសុទ្ធតែប្រឈមមុខនឹងកំហឹងនៅក្នុងដំណាក់កាលផ្សេងៗនៃជីវិត។ ដំបូងឡើយ វាអាចមើលទៅដូចជាគ្មានគ្រោះថ្នាក់អ្វីនោះទេ ប៉ុន្តែប្រសិនបើយើងមិនបានដោះស្រាយវាទេ នោះវានឹងធ្វើអោយយើងស្ថិតនៅក្នុងស្ថានភាពមិនស្រួល ហើយអ្វីៗអាចរបូតចេញពីដៃរបស់យើងយ៉ាងស្រួល។ ដោយមានជំនួយមកពីព្រះជាម្ចាស់ នោះយើងអាចគ្រប់គ្រងកំហឹងរបស់យើងបាន។ ប្រសិនបើលោកអ្នកមានបញ្ហា នៅក្នុងការគ្រប់គ្រងកំហឹង អត្ថបទខាងក្រោមនេះ អាចជួយលោកអ្នកតាមរយៈការដោះស្រាយតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់បាន។
១. តើកំហឹងជាអំពើបាបឬ?
តែកំហឹងមិនមែនជាអំពើបាបនោះទេ ប៉ុន្តែប្រសិនបើវាបង្កអោយបុគ្គលណាម្នាក់មានគ្រោះថ្នាក់ ដោយកំហឹងរបស់លោកអ្នក នោះវាជាអំពើបាប។ អេភេសូរ ៤:២៦-២៧ «ចូរខឹងចុះ តែកុំឲ្យធ្វើបាបឡើយ កុំឲ្យសេចក្តីកំហឹងរបស់អ្នកនៅដរាបដល់ថ្ងៃលិចឡើយ ក៏កុំឲ្យអារក្សមានឱកាសឲ្យសោះ។» យើងគួរប្រញាប់តែរំសាយអារម្មណ៍របស់យើង ដើម្បីកុំអោយឲ្យអារម្មណ៍របស់យើង គ្រប់គ្រងចិត្តរបស់យើងបាន។
២. ដោះស្រាយកំហឹងរបស់លោកអ្នកតាំងពីដំបូងមក
យើងម្នាក់តែងតែរក្សាទុកកំហឹងរបស់យើងអស់រយៈពេលជាច្រើនឆ្នាំ ដោយមិនដឹងថាពួកយវាអាចបង្កអោយយើងមានបញ្ហានោះទេ។ យើងត្រូវរំលឹកខ្លួនឯងជានិច្ចថា យើងមិនត្រូវធ្វើបែបនោះទេ។ យើងក៏ដូចជាមនុស្សទូទៅដែរ។ ដូច្នេះវាពិតជាមានសារៈសំខាន់ណា នៅក្នុងការទទួលស្គាល់បញ្ហាកំហឹងរបស់យើង ហើយព្រមដោះស្រាយវា។ ប្រសិនបើយើងអាចគ្រប់គ្រងកំហឹងរបស់យើងបាន មុនពេលវាកាន់តែអាក្រក់ទៅទៀតនោះ វាប្រហែលជាមិនបង្កគ្រោះថ្នាក់ដល់មនុស្សជុំវិញខ្លួនយើងទេ។ នៅក្នុងពេលដ៏ក្តៅគគុកនោះ យើងមិនគួរភ្លេចថា ព្រះរបស់យើងជានរណា ហើយទ្រង់បានបង្រៀនអ្វីដល់យើងនោះទេ។សុភាសិត ១៦:៣២ «អ្នកណាដែលយឺតនឹងខឹង នោះវិសេសជាងអ្នកដែលមានកំឡាំងខ្លាំង ហើយអ្នកណាដែលឈ្នះចិត្តខ្លួនក៏វិសេសជាងអ្នកដែលឈ្នះយកបានទីក្រុងទៅទៀត។» យើងគួរនឹកចាំជានិច្ចថា យើងជាអ្នកបម្រើដល់ព្រះដែលមានព្រះហឫទ័យមេត្តាករុណា ហើយយើងត្រូវធ្វើដូចទ្រង់ជានិច្ច។
៣.តើត្រូវធ្វើដូចម្តេចដើម្បីរក្សាសន្តិភាព?
មានវិធីតែមួយគត់ដើម្បីយកឈ្នះកំហឹងរបស់យើងបាន នោះជាការអត់ទោសដល់មនុស្សដែលធ្វើអោយយើងមានអារម្មណ៍ខឹង។ កូឡូស ៣:១៣ «ហើយទ្រាំទ្រគ្នា ទាំងអត់ទោសទៅវិញទៅមក បើអ្នកណាមានហេតុទាស់នឹងអ្នកណា នោះចូរអត់ទោសឲ្យគេចុះ ដូចជាព្រះគ្រីស្ទបានអត់ទោសឲ្យអ្នករាល់គ្នាដែរ។» សាកល្បងអត់ទោសដល់អ្នកដែលធ្វើអោយយើងខឹង ហើយសង្កេតមើលថា តើមានសេចក្តីសុខសាន្តកើតមាននៅក្នុងចិត្តរបស់លោកអ្នកដែរឬទេ? នេះអាចធ្វើអោយយើងគិតជាមុន មុនពេលដែលយើងមានអារម្មណ៍ខឹងចំពោះអ្នកផ្សេងម្តងទៀត។
សេចក្តីអធិស្ឋាន
ព្រះអង្គអើយសូមនាំទូលបង្គំទៅកាន់ព្រះវត្តមានទ្រង់។ ទូលបង្គំសារភាពចំពោះទ្រង់ នូវភាពទន់ខ្សោយរបស់ទូលបង្គំ ទូលបង្គំជាមនុស្សតូចទាប ប៉ុន្តែទ្រង់ជាព្រះដ៏ធំឧត្តម ហើយសូមជួយដល់ទូលបង្គំផង ដើម្បីឲ្យទូលបង្គំអាចផ្សាយពីសេចក្តីស្រលាញ់របស់ទ្រង់ និងបំបាត់នូវកំហឹងទាំងឡាយនៅក្នុងទូលបង្គំ។ ទូលបង្គំអធិស្ឋាននៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ។ អាមែន!